(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលការងារផ្ទៃក្នុងមួយចំនួនជាមួយលោកគ្រូ អ្នកគ្រូ ដែលជាសមាជិកបក្សសរុប ៣,៩២៣នាក់មកពីតាមបណ្តាខណ្ឌនានា។ ពិធីជួបសំណេះសំណាលនេះ រៀបចំឡើងនៅសាលសន្និបាតកោះពេជ្រ។

លោកគ្រូ អ្នកគ្រូដែលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះមកពីខណ្ឌពោធិ៍​សែន​ជ័យ​​ ១​,១១១​នាក់​ ស្រី​ ៥៦៣​នាក់,​ ខណ្ឌ​ព្រែក​ព្នៅ​​ ៤០០​នាក់​ ស្រី១៥៥នាក់,​ ខណ្ឌទួលគោក​ ១,​៦៤៤​នាក់​ ស្រី​ ៩៨៩​នាក់ និង​ខណ្ឌ​សែន​សុខ​ មាន​ ៧៦៨​នាក់​ ស្រី​ ៣៩៤​នាក់។

ជំនួបនេះក្រៅពីកិច្ចសំណេះសំណាលទូទៅ សម្តេចតេជោ ហ៊ុន សែន ក៏នឹងលើកនូវកិច្ចសំខាន់ៗមួយចំនួន ដែលជាកិច្ចប្រឹងប្រែងរបស់សម្តេច ក្នុងការដឹកនាំជាតិមកបង្ហាញលោកគ្រូ អ្នកគ្រូ និងការងារមួយចំនួន ដែលត្រូវធ្វើដើម្បីការបន្តរក្សាបាននូវប្រជាប្រិយភាពឈានទៅឈ្នះការបោះឆ្នោត៕