(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្ដិការនេះធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។

ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៧នាក់ រួមមាន ទី១៖ ឈ្មោះ ហ៊ួរ ហ៊ុយទី ហៅទ្រី អាយុ១៨ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ​ ស្រុកស្ទឹងត្រង់, ទី២៖ ឈ្មោះ ស្រឿង សេងអាង​​ អាយុ២៧ឆ្នាំ​ នៅភូមិហុងប្រម៉ា ឃុំដងក្តារ ស្រុកស្ទឹងត្រង់, ទី៣៖ ឈ្មោះ លីម គីមលាង អាយុ១៩ឆ្នាំ, ទី៤៖ ឈ្មោះ សុះ​ សុខគ្រី អាយុ២៣ឆ្នាំ, ទី៥៖ ឈ្មោះ ស្លេះ​ អារីហ្សី អាយុ២៨ឆ្នាំ​, ទី៦៖ ឈ្មោះ ម៉ាន សាឡឹម អាយុ២៧ឆ្នាំ និងទី៧៖ឈ្មោះ ញ៉ រដ្ឋា អាយុ២៩ឆ្នាំ នៅភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលជំនាញដកហូបាន ម្សៅក្រាមពណ៌សចំនួន២២កញ្ចប់ (ធំ០៣កញ្ចប់ និងតូច១៩កញ្ចប់), ម៉ូតូ០៣គ្រឿង, ទូរស័ព្ទដៃ០៥គ្រឿង, ឧបករណ៍សេព​ និងសម្ភារៈវេចខ្ចប់មួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់បន្ដតាមនីតិវិធី៕