(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៥ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៦៣២គ្រឿង រកឃើញល្មើសច្បាប់ ៥៩៧គ្រឿង (ម៉ូតូ៧០ភាគរយ) អប់រំ១៩៧គ្រឿង និងផាកពិន័យ៤០០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៥ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ២,២៤៤គ្រឿង អប់រំ១០៦គ្រឿង និងផាកពិន័យចំនួន២៩០គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៨៣៩គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២០,៧២៧គ្រឿង រកឃើញយានយន្តល្មើស ២,៣៩០(ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ៩៧២គ្រឿង និងផាកពិន័យ ១,៤១៨គ្រឿង៕