(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្ពោធ Samsung Member App ដែលជាកម្មវិធីផ្ដល់ជូននូវសារៈប្រយោជន៍ និងសេវាកម្មជាច្រើន សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung Galaxy ទាំងអស់ទូទាំងពិភពលោក។

ពិធីសម្ពោធនេះមានការចូលរួមពីលោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជា និងបណ្ដាដៃគូសហការ ភ្ញៀវកិត្ដិយស និងសារព័ត៌មានជាច្រើនរូប នៅផ្សារទំនើបអ៊ីអនភ្នំពេញ។

លោក Seungho Choi បានថ្លែងថា ដើម្បីអរគុណ និងជាការលើកទឹកចិត្ត ដល់អ្នកគាំទ្រទូរស័ព្ទដៃសាមសុង ទើបក្រុមហ៊ុន បានបង្កើតនូវ App ថ្មីមួយ ដែលមានឈ្មោះថា «Samsung Member»។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន សាមសុង បានឲ្យដឹងថា កម្មវិធី Samsung Member គឺមានអត្ថប្រយោជន៍ពិសេស ជាច្រើនយ៉ាងសន្ធឹកសន្ធាប់រួមមាន៖

* Benefits៖ អ្នកប្រើប្រាស់ Samsung Members អាចទទួលបាននូវអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃ (discount) ជាច្រើនពីដៃគូ សហការរបស់សាមសុង ដោយគ្រាន់តែចុចលើ On the-spot Vouchers (Browse) ដើម្បីឆែកមើលការផ្ដល់ជូន ក៏ដូចជាការបញ្ចុះតម្លៃភ្លាមៗ សម្រាប់ហាង និងសេវាកម្មផ្សេងៗ ដែលពេញនិយមក្នុងក្រុងភ្នំពេញ។

អ្នកប្រើប្រាស់ទូរស័ព្ទសាមសុងទាំងអស់ មិនតម្រូវឲ្យធ្វើការចំណាយអ្វីឡើយ ក្រៅពី Download កម្មវិធី Samsung Members នេះឡើយ។

* Support៖ ក្នុងផ្នែកនេះ អ្នកអាចទទួលបានសេវាកម្មបម្រើអតិថិជនដូចជា ការផ្ញើមតិយោបល់ ទូរស័ព្ទទំនាក់ទំនង ប្រឹក្សាផ្ទាល់ជាមួយអ្នកជំនួយ ឬ ស្វែងរកទីតាំងផ្ដល់សេវាកម្ម សាមសុង ដែលនៅជិតបំផុត។

* News and Tips៖ អ្នកប្រើប្រាស់ងាយស្រួល ក្នុងការតាមដានព័ត៌មាន និងព្រឹត្ដិការណ៍ថ្មីៗ ទាក់ទងនឹងសាមសុងក៏ដូចជាគន្លឹះ ក្នុងការប្រើប្រាស់កម្មវិធីថ្មីៗ និងពិសេសៗ ដូចជាកាម៉េរា Bixby។

* Diagnostics៖ ផ្នែកនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ សាមសុង ព្រោះវាបំពាក់ទៅដោយលក្ខណៈពិសេស ដែលជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ របស់ទូរស័ព្ទ ដូចជាជម្រុះចោលកម្មវិធី ដែលមិនប្រើប្រាស់ និងបិទកម្មវិធី ដែលមិនប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្ម និងបង្កើនល្បឿនទូរស័ព្ទ។

លោកអ្នកអាចធ្វើការទាញយកកម្មវិធីនេះ តាមរយៈកម្មវិធី Galaxy App ឬ Play Store បន្ទាប់មកប្រតិបត្តិការ ចុះឈ្មោះដោយប្រើគណនី Samsung ដែលមានស្រាប់របស់លោកអ្នក នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីការដំឡើងកម្មវិធីនេះ៕