(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យ ប្រុសស្ត្រីពីរនាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនខុសច្បាប់។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ Park Kwang So ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិកូរ៉េ មុខរបរ អ្នកនាំភ្ញៀវទេសចរ ស្នាក់នៅផ្ទះជួលសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ៥១ ភូមិ៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត គ្រឿងញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន ចំនួន០១កញ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យទី២ ឈ្មោះ ប៊ុត ស្រីនិច ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត គ្រឿងញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា មេតំហ្វេតាមីន ចំនួន១៣កញ្ចប់៕