(ភ្នំពេញ)៖ ក្រោយឈានជើងចូលទីផ្សារប្រមាណជាង៤ខែ ក្រុមហ៊ុនតារាផេ (DARA PAY) មានសន្ទុះគួរឱ្យកត់សម្គាល់ទំនើបកម្ម នៃការចាយវាយ តាមរយៈប្រព័ន្ធឌីជីថល ឬបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងតែទទួលបាន ការចាប់អារម្មណ៍ពីសំណាក់ប្រជាជនសាកល ជាពិសេសប្រទេសតំបន់អាស៊ី ដូចជា៖ ប្រទេសចិន ឥណ្ឌា សិង្ហបុរីជាដើម។ មិនតែប៉ុណ្ណោះ វិនិយោគគិន ជាពិសេសយុវវ័យកម្ពុជា ក៏បាននឹងកំពុងតែចាប់អារម្មណ៍លើវិស័យនេះគួរ ឱ្យកត់សម្គាល់ផងដែរ។

ជាការចូលរួមចំណែក នៃការរីកចម្រើន ក៏ដូចជាការជំរុញវិស័យមួយនេះ ក្រុមហ៊ុនតារាផេ ជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយដែលទទួលបានការវិនិយោគ ពីក្រុមហ៊ុនធំៗពីរ គឺក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ក.អ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Fullerton Financial Holdings Pte. Ltd. ប្រទេសសិង្ហបុរី បានតំណើរការក្រុមហ៊ុនរបស់ខ្លួនប្រមាណជាង៤ខែមកហើយ។

គូសបញ្ជាក់ផងដែរ ថាក្រុមហ៊ុនមួយនេះ បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅចុងឆ្នាំ២០១៧ ហើយបានពង្រីកបណ្តាញភ្នាក់ងាររហូតដល់ ប្រមាណជាង១២០០ នៅទូទាំងប្រទេសមកទល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនមានផែនការបន្តបន្ទាប់ដើម្បីសម្រេចការ ជ្រើសរើសភ្នាក់ងាររបស់ខ្លួនឱ្យគ្រប់ឃុំ-សង្កាត់ នៅទូទាំងប្រទេសនៅចុងឆ្នាំ២០១៨នេះ។

ក្រុមហ៊ុនក៏បាននឹងកំពុងផ្តល់សេវាកម្មដែលពេញនិយមជាច្រើនដូចជា៖ សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក សេវាកម្មបញ្ចូលកាតទូរស័ព្ទ តាមរយៈកាបូបលុយអេឡិចត្រូនិច ដាក់ប្រាក់ ដកប្រាក់ តាមរយៈកាបូបលុយអេឡិចត្រូនិច ទូទាត់វិក្កយបត្រផ្សេងៗ បង់ប្រាក់កម្ចីធនាគារ
និងសេវាកម្មជាច្រើនទៀត ដែលក្រុមហ៊ុននឹងដាក់ឱ្យតំណើរការនាពេលឆាប់ៗផងដែរ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនក្រុមហ៊ុនតារាផេ តាមរយៈលេខទូរស័ព្ទ៖ 081799 888
ឬគេទំព័រហ្វេសប៊ុកផ្លូវការតារាផេ។ ទាញយកកម្មវិធីតារាផេសំរាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរយៈតំណភ្ជាប់ទីនេះ https://goo.gl/7tvY1E