(កណ្ដាល)៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តកណ្ដាល បានចុះទៅត្រួតពិនិត្យសិប្បកម្មខ្នាតតូចមួយ ផលិតទឹកផ្លែឈើ និងទឹកក្រូចមានឈ្មោះ «ប៊ីស្មាត, B-Smart» ស្ថិតនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ដោយពេលនោះសមត្ថកិច្ចបានរកឃើញថា សិប្បកម្មខ្នាតតូចមួយនេះ មានច្បាប់ទម្លាប់ត្រឹមត្រូវទាំងអស់ និងមានការទទួលស្គាល់ពីសំណាក់ក្រសួងស្ថាប័ន និងមន្ដ្រីជំនាញព្រមទាំង មានការផលិតតាមស្ដង់ដារបច្ចេកទេ តាមរយៈម៉ាស៊ីនស្វ័យប្រវត្តិរបស់ខ្លួនទៀតផង។

រហូតមកដល់ពេលនេះ រោងសិប្បកម្មផលិតទឹកក្រូច និងទឹកផ្លែឈើមួយនេះ បាននិងកំពុងបន្ដដំណើរការអាជីវកម្មរបស់ខ្លួនយ៉ាងមមាញឹក ដើម្បីបន្ដចែកចាយទៅកាន់អតិថិជនរបស់ខ្លួន នៅតាមបណ្តាខេត្តក្រុងទាំង២៤ ដើម្បីបន្ដលក់ជូនប្រជាពលរដ្ឋ។

ម្ចាស់សិប្បកម្មខ្នាតតូចមួយនេះ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ សូមអំពាវនាវឲ្យអតិថិជនទាំងអស់ ដែលធ្លាប់បានទិញភេសជ្ជៈប៉ូវកម្លាំងរបស់ខ្លួន បន្ដការគាំទ្រដោយសារចង្វាក់ផលិតកម្ម ធ្វើឡើងដោយមានលក្ខណៈត្រឹមត្រូវតាមស្ដង់ដារ មានអនាម័យយ៉ាងពិតប្រាកដ ហើយជាពិសេសនោះមានការទទួលស្គាល់យ៉ាងត្រឹមត្រូវពីអាជ្ញាធរ និងមន្ដ្រីជំនាញទៀតផង ជាពិសេសជាការស្នាដៃកូនខ្មែរពិតប្រាកដ ដោយមិនបាននាំចូលភេសជ្ជៈពីបរទេសនោះឡើយ។

ម្ចាស់សិប្បកម្ម បានបញ្ជាក់ទៀតថា កន្លងទៅសិប្បកម្មរបស់ខ្លួន ក៏មានកិច្ចសហការ និងជួយឧបត្ថម្ភជូនទៅដល់សិល្បៈកម្ពុជា ហើយក្រុមសិល្បករ សិល្បការិនីមួយចំនួន មានការទទួលស្គាល់ពីរសជាតិនៃភេសជ្ជៈប៉ូវកម្លាំង។

នៅពេលនេះដើម្បីទាក់ទាញអតិថិជនកាន់តែខ្លាំងឡើង សិប្បកម្មផលិតភេសជ្ជៈមួយនេះ បានដាក់បន្ថែមនូវរង្វាន់លើកទឹកចិត្តដោយគិតជាទឹកប្រាក់ និងរហូតមានរង្វាន់ម៉ូតូទៀតផង នៅពេលដែលអតិថិ ជន បានទិញត្រូវនោះ។

បើតាមម្ចាស់សិប្បកម្ម កន្លងទៅមានការផ្សព្វផ្សាយព័ត៌មាន ដែលខុសពីការពិតមកលើសិប្បកម្មរបស់លោក ដែលនាំឲ្យម្ចាស់ដេប៉ូនៅតាមខេត្ត មានការភ័ន្តច្រឡំ ប៉ុន្តែធាតុពិតសិប្បកម្មមានច្បាប់ ទម្លាប់ទាំងអស់ ចាប់តាំងពីថ្នាក់ក្រសួងមកដល់មន្ទីរជំនាញថ្នាក់ក្រោម និងជាពិសេសគឺការផលិតតាមរយៈម៉ាស៊ីនស្វ័យប្រវ័ត្តមានអនាម័យខ្ពស់តែម្តង និងនៅដំណើរការផលិត ហើយប្តូររង្វាន់ជូនអតិថិជនទាំងអស់រៀងរាល់ថ្ងៃ។

នៅពេលនេះដើម្បីឲ្យកាន់តែទាក់ទាញអតិថិជនកាន់តែខ្លាំងឡើង សិប្បកម្មផលិតទឹកក្រូច និងទឹកផ្លែឈើម៉ាក «ប៊ីស្មាត, B-Smart» បានដាក់បន្ថែមនូវរង្វាន់លើកទឹកចិត្តក្នុងគំដបនៃផលិតផលរបស់ខ្លួន ចាប់ពី១០០០រៀល ដល់១០លានរៀល និងរង្វាន់ធំ គឺម៉ូតូហុងដាឌ្រីម (Honda Dream) ជាច្រើនគ្រឿង (អ្នកញាំទទួលបានម៉ូតូ និងអ្នកលក់ទទួលបានលុយសុទ្ធ១លានរៀលទៀតផង។

ជាចុងក្រោយ ម្ចាស់សិប្បកម្ម​ សូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់អតិថិជនទំាំងអស់ដែលតែងតែគាំទ្រ និងមានជំនឿទុកចិត្តលើផលិតផលសិប្បកម្មរបស់ខ្លួនជាច្រើនឆ្នាំមកកន្លងមកនេះ។

តោះបើកគំរបភេសជ្ជៈ ប៊ី ស្មាត ដើម្បីស្វែងរករង្វាន់ធំ ពីភេសជ្ជៈ ប៊ី ស្មាត ទាំងអស់គ្នា!