(ភ្នំពេញ)៖ ទោះបីជាមានអាជីវកម្មកាហ្វេប្រេន (Brand) មានចំនួនច្រើន នៅក្នុងប្រទេសកម្ពុជា យ៉ាងក្តី ប៉ុន្តែអ្នកជំនួញ នៅតែជឿជាក់ថាទីផ្សារកាហ្វេនេះ នៅតែមានទីផ្សារខ្ពស់ នាពេលបច្ចុប្បន្ននេះ និងទៅថ្ងៃអនាគត។

អ្នកគ្រប់គ្រងហាង Platoza Cafe & Bistro ដែលប្រេនកាហ្វេថ្មី នាំមកពីប្រទេសសិង្ហបុរី បានអះអាងថា​ អាជីវកម្មកាហ្វេប្រេននៅតែមានទីផ្សារ នៅក្នុង​ប្រទេសកម្ពុជា ដោយសារតែកំណើនប្រជាពលរដ្ឋ ដែលងាកមកទទួលទានកាហ្វេទំនើប ក៏ចេះតែមានការកើនឡើង ពីមួយថ្ងៃទីមួយថ្ងៃផងដែរ។

ការបង្ហាញជំនឿចិត្តយ៉ាងមុតមាំ របស់អ្នកជំនួញអាជីវកម្មកាហ្វេប្រេន (Brand) ខាងលើបានធ្វើឡើងនៅក្នុងឱកាស បើកសម្ពោធជាផ្លូវការហើយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ ដែលមានទីតាំងលើផ្លូវ ម៉ុងរិទ្ធី (៣៦៦) ស្ថិតនៅសង្កាត់បឹងបាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គណៈគ្រប់គ្រងហាង Platoza Cafe & Bistro បានលើកឡើងថា ការបើកហាងនេះ ដោយសារតម្រូវការទីផ្សារនៅកម្ពុជា កំពុងពេញនិយមពីសំណាក់ ស្រទាប់មនុស្សគ្រប់វ័យ។ ដូច្នេះ ដើម្បីប្រកួតប្រជែងគុណភាពចំណីអាហារនឹងភេសជ្ជៈក្នុងពេលបច្ចុប្បន្នហាង Platoza Cafe & Bistro បានបន្តប្តេជ្ញាចិត្តពង្រឹងគុណភាពជាលក្ខណៈ Franchise ផងដែរ។

សម្រាប់ Platoza Cafe & Bistro គឺជាគំនិតផ្តួចផ្តើមឡើងដោយមានការចូលរួមពីអ្នកជំនាញមកពីប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។ ជាមួយគ្នានេះម៉ាកយីហោថ្មីនេះ គឺជាមោទនភាពរបស់កម្ពុជា ដែលបានរចនាផ្នែកខាងក្នុងហាងមានភាពទាន់សម័យ និងមានផាសុកភាព ដើម្បីប្រកួតប្រជែងជាមួយ Franchise នានាដែលកំពុងប្រតិបត្តិការរបស់ខ្លួននៅក្នុងពេលបច្ចុប្បន្ននេះ។ Platoza Cafe & Bistro គឺបានធានាស្តង់ដារអន្តរជាតិ ខុសពីការហ្វេធម្មតា ហើយបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះអាជីវករទាំងអស់ អាចទិញម៉ាកយីហោនេះ ក្នុងតម្លៃធូរថ្លៃ ដើម្បីយកទៅលក់បន្តបាននៅគ្រប់ទីកន្លែងទាំងអស់ ជុំវិញ២៥ខេត្រក្រុងក្នុងប្រទេសបាន។

ជាមួយគ្នានេះសម្រាប់ Platoza Cafe & Bistro មានបម្រើម្ហូបអាហារជាច្រើនប្រភេទ ទាំងអាហារពេលព្រឹក រហូតដល់ពេលយប់រួមជាមួយប្រភេទ ស្រាបៀ ស្រាក្រឡុក ដ៏ឈ្ងុយឆ្ងាញ់ពិសារ រិតតែពិសេសជាងនេះទៅទៀត មានតន្ត្រី បារ ជាលក្ខណៈគ្រួសារ ដើម្បីកំដរអារម្មណ៍ដល់ភ្ញៀវ តាមចំណង់ចំណូលចិត្តផងដែរ។

ទទឹមនឹងនេះសម្រាប់ Platoza Cafe & Bistro សាខាទី២ បឹងបាយ៉ាប គឺផ្តោតសំខាន់ទៅលើគុណភាពចំណីអាហារ នឹងភេសជ្ជះជាមួយតម្លៃសមរម្យ សម្រាប់ក្រុមគ្រួសារ និងតម្រូវការសំរាប់មនុស្សគ្រប់វ័យ មិនតែប៉ុណ្ណោះ Platoza Cafe & Bistro បានរៀបចំប្រមូលសិនប្រចាំខែជាមួយមុខម្ហូប និងភេសជ្ជៈថ្មីៗ ដើម្បីបំពេញគ្រប់កម្មវិធីរបស់អតិថិជន និងនាំមកនូវបទពិសោធថ្មីៗផងដែរ។
Platoza Cafe & Bistro មានបម្រើអាហារពេលព្រឹកមានតម្លៃសមរម្យ រួមជាមួយ Happy Hour ទៅលើស្រាបៀ និងស្រាក្រឡុកផងដែរ សម្រាប់តន្ត្រីចាប់ផ្តើមប្រគុំពីម៉ោង៧ ដល់ម៉ោង១០យប់ មិនតែប៉ុណ្ណោះមានបន្ទប់ VIP សម្រាប់កម្មវិធីពិសេសៗផងដែរ។

យ៉ាងណាក៏ដោយ Platoza Cafe & Bistro មានជំហរថា នឹងពង្រីកសាខាឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ទោះបីជាទីផ្សារកាហ្វេ កំពុងរីកដុះដាលដូចផ្សិតក៏ដោយ៕