(ភ្នំពេញ)៖ គ្រាន់តែឮឈ្មោះ នាង kaka kh australia ទស្សនិកជនប្រហែលជាបានជ្រាបរួចហើយ ព្រោះអ្នកនាងមាន ប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយជានិច្ចកាល តារាហ្វេសប៊ុករូបនេះ តែងតែបញ្ចេញនូវវីដេអូនានា ដើម្បីបកស្រាយទៅនឹងរឿងរ៉ាវ ក្នុងពេលបច្ចុប្បន្ន ដែលបានកើតឡើង ឬមានបញ្ហាទាស់ទែងគ្នាជាដើម។ ជាមួយគ្នានេះ ទស្សនិកជនប្រហែល ជាមិនបានជ្រាបទេថា តើប្រវត្តិ និងការតស៊ូ ក្នុងជីវិតរបស់ Kaka ប្រព្រឹត្តិទៅយ៉ាងណានោះ ខណៈចុងសប្តាហ៍នេះ នាងនឹងចូលខ្លួនមកបកស្រាយ ពីអាថ៌កំបាំងទាំងនេះ តាមរយៈ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា»។

ជាការពិតណាស់ អ្នកនាង Kaka ដែលមានផេកហ្វេសប៊ុកឈ្មោះថា kaka kh australia នោះ បច្ចុប្បន្នកំពុងរស់នៅប្រទេសអូស្រ្តាលី ដោយថ្មីៗនេះ នាងបានត្រឡប់មកលេងប្រទេសកម្ពុជា ជាមួយនឹងការគាំទ្រជាខ្លាំង ពីសំណាក់ទស្សនិកជនក្នុងស្រុក តាមរយៈការរាំច្រៀង និងសម្តែងសិល្បៈនានា នៅលើកឆាកតន្រ្តី ដោយបានចាប់ដៃគូ ជាមួយនឹងលោក ម៉ា ដូណា។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន និងដើម្បីឲ្យទស្សនិកជនបានជ្រាបកាន់តែច្បាស់ Kaka នឹងចូលខ្លូនមកបកស្រាយ តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ពីផេក Fresh News TV និង Khmer Talking នៅថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៦ ខែមេសា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល។ កុំភ្លេចណា សូមរង់ចាំតាមដាន ការផ្សាយផ្ទាល់ទាំងអស់គ្នា!៕