(ភ្នំពេញ)៖ នៅក្នុងអំឡុងចុងខែកញ្ញា​ ខាងមុខនេះ​ វត្តមានតារាប្រុសស្រីល្បីឈ្មោះជាច្រើន​ បានត្រៀមខ្លួនទៅចូលរួមការប្រគំតន្ត្រីធំ​ ​ដែលមានកំពូលតារាចម្រៀង​ លោក​ ព្រាប​ សុវត្ថិ​,​ លោក​ ឆាយ​ វីរៈយុទ្ធ,​ អ្នកនាង​ ពេជ្រ​ សោភា​,​ លោក​ ពាក់មី​ ,​ លោក​ ឡេង​ ណាវ៉ាត់ត្រា​ និងលោក​ ហេងឡុង​ រួមជាមួយក្រុមរាំរបស់​ តារាចម្រៀងនីមួយៗ​ និងធ្វើឲ្យកក្រើក​ ការប្រគំតន្ត្រីធំនៅកូរ៉េ​ ជាលើកដំបូង​ ដែលធ្វើឲ្យបងប្អូនពលករ​នៅកូរ៉េ​ ទន្ទឹងរង់ចាំទស្សនា​ យ៉ាងអន្ទះសារ។ ម្ចាស់ Sponsor លោក​ ឡេង​ ណាវ៉ាត់ត្រា​ បានទទួល​ស្គាល់ថា​ នៅក្នុងពេលឆាប់ៗនេះលោករួមជាមួយតារាល្បីៗ​ និងរៀបចំព្រត្តិការណ៍ធំ​ ដែលជួបគ្រួសារខ្មែរនៅកូរ៉េ។

លោក​ ឡេង​ ណាវ៉ាត់ត្រា​ បានប្រាប់ឲ្យដឹងថា​ នេះមិនមែនជាលើកទី១ទេ​ ដែលលោក​ ក្នុងនាមជាម្ចាស់បុរី​ ឡេង​ ណាវ៉ាត់ត្រា​ បានរៀបចំប្រគំតន្ត្រីធំនៅកូរ៉េ​ និងមានការអញ្ជើញតារាល្បីៗទៅច្រើន​ ជាក់ស្តែងនៅចុងខែកញ្ញា​ខាងមុខនេះ​ លោកក៏មានគម្រោង​ ដឹកនាំតារាល្បីៗជាច្រើនទៅចូលរួមប្រគំតន្ត្រីនៅកូរ៉េ​ម្តងទៀត​ ដោយមានការ​សហការ​ ជាមួយសមាគមសិល្បករខ្មែរ​ ដោយតារាៗដែលទៅច្រៀងនៅថ្ងៃទី២៣​ដល់ថ្ងៃទី២៧ ខែកញ្ញា​ ខាងមុខនេះ​ រយៈពេល៣ថ្ងៃ​ មាន​ លោក​ ព្រាប​ សុវត្ថិ,​ លោក​ ពាក់មី​ និងតារាមួយចំនួនទៀត។

លោក​ ណាវ៉ាត្រា​ បានអោយដឹងថា​ ការដឹកនាំ​ លោក​ ព្រាប​ សុវត្ថិនិងតារាដទៃទៅចូលរួម​ គឺក្នុងគោលបំណងចង់ឲ្យប្រជាពលរដ្ឋ​ ដែលនៅឆ្ងាយមានារម្មណ៍កក់ក្តៅ​ ហើយមួយទៀតគឺដើម្បីអោយតារារូបនេះបានជួបអ្នកគាំទ្ររបស់ខ្លួននៅកូរ៉េ។​ ហើយក្នុងនាមលោកជាអ្នកធានាក៏ដូចជាចាយទុនរៀបចំគឺ​ លោកមិនបានគិតថា​ បានផល​ចំណេញអ្វីត្រឡប់មកវិញទេ។​ ចុងក្រោយម្ចាស់​ បុរី​ ឡេង​ណាវ៉ាត់ត្រា​ ​ បានផ្តាំផ្ញើរជូនពលករខ្មែរ​ នៅកូរ៉េរង់ចាំតារាល្បី ទៅបកស្រាយនៅទីនោះឆាប់ៗនេះ៕