(ភ្នំពេញ)៖ ក្រុមហ៊ុន ថ្នាំលាប នីពផន គឺជាក្រុមហ៊ុន ថ្នាំលាបជប៉ុនដ៏ធំដែលទទួលបានចំណាត់ថ្នាក់ថ្នាំលាបលេខមួយនៅតំបន់ Asia Pacific និងជាថ្នាំលាបដែលមានអាយុកាល ១៣៧ ឆ្នាំមកហើយមកទល់ពេលនេះនៅក្នុងប្រទេសជប៉ុន ហើយថ្មីៗនេះ ក្រុមហ៊ុន ថ្នាំលាប នីពផន បានធ្វើកម្មវិធីប្រគល់រង្វាន់ដល់អតិថិជនរបស់ខ្លួនដែលបានឈ្នះពីការចាប់រង្វាន់ធំចុងក្រោយពីកម្មវិធី ឈ្នះ ឈ្នះ ឈ្នះ អស់ស្ទះ ដែលក្នុងនោះរង្វាន់រួមមាន៖ ឡានម៉ាក់ ISUZU pick up សេរីឆ្នាំ២០១៨មួយគ្រឿង ម៉ូតូ Suzuki Nex 2018 ចំនួន 2 គ្រឿង និងខ្សែកមាសចំនួន២ខ្សែ។ 

លោក Jeffrey Lim, Commercial director of JCMNippon ធ្វើការប្រគល់រង្វាន់ជូនអតិថិជន កម្មវិធីប្រគល់រង្វាន់នេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនថ្នាំលាប នីពផន ក្រុមការងារថ្នាំលាប នីពផន និងអតិថិជនដែលបានឈ្នះរង្វាន់ និងអ្នកសារព័តមានជាច្រើន។ កម្មវិធីប្រគល់រង្វាន់នេះ បានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះអតិថិជនទំាងអស់ ដែលបានជាវថ្នាំលាប នីពផន យកទៅប្រើប្រាស់ដូចជា៖ លាបគេហដ្ឋាន សំណង់អគារ និងយកទៅចែកចាយបន្ត។

អ្នកស្រី វ៉ាន់ ណារី អ្នកឈ្នះរង្វាន់ធំ ឡានម៉ាក់ ISUZU pick up សេរីឆ្នាំ២០១៨ បានថ្លែងថា «ដំបូងឡើយមិនសូវជាជឿទៅលើរឿងត្រូវរង្វាន់អីប៉ុន្មានទេ តែដោយសារស្វាមីទិញថ្នាំលាប នីពផន ហើយក្រុមហ៊ុនមានកម្មវិធី ប្រូម៉ូសិន ដោយផ្តល់សន្លឹកឆ្នោតផ្សងសំណាង ក៏ចេះតែសរសេរបំពេញ ហើយយកទៅដាក់ផ្សងសំណាងចោលទៅ ដោយមិនគិតថា នឹងមានឱកាសនឹងបានឈ្នះរង្វាន់នោះទេ។ លុះដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ក៏មានបុគ្គលិកខាងក្រុមហ៊ុនថ្នាំលាប នីពផន បានទាក់ទងទៅ ហើយប្រាប់ថាត្រូវរង្វាន់ឡាន តែភ្លាមៗនោះលោកស្រី មិនទាន់ជឿនៅឡើយ ដោយគិតថាជាការឆបោក ព្រោះដោយលឺតាមគ្នាមានការឆបោកច្រើនដោយតាមរយៈការខលអោយផ្ញើរលុយជាដើម។ តែលុះខាងក្រុមហ៊ុនអញញ្ជើញរូបខ្ញុំមកកាន់ក្រុមហ៊ុន ដើម្បីធ្វើការផ្ទៀងផ្ទាត់សន្លឹកប័ណ្ណផ្សងសំណាង នឹងលក្ខ័ណផ្សេងៗឃើញថាមានភាពត្រឹមត្រូវហើយទើបមានភាពជឿជាក់ ហើយភ្លាមៗនេះខ្ញុំមានអារម្មណ៍រំភើប រកអ្វីមកនិយាយមិនត្រូវ ព្រោះតាំងពីកើតមកមិនដែលគិតថាមានសំណាងបានត្រូវរង្វាន់ឡានបែបនេះទេ»

លោកស្រីបានបន្ថែមថា ការផ្តល់រង្វាន់នេះ គឺពិតជាការផ្តល់រង្វាន់ពិតប្រាកដ និងមានភាពសុក្រិតយុត្តិធម៌ ពិតៗ ហើយលោកស្រីក៏បានផ្តាំផ្ញើរទៅដល់បងប្អូនដែលមានតម្រូវការថ្នាំលាប សូមជ្រើសរើសថ្នាំលាប នីពផន យកទៅប្រើប្រាស់ ព្រោះជាថ្នាំលាប ជប៉ុនគុណភាពលេខ១ តំបន់អាស៊ី ដែលមានការកាន់ព័ណ៌បានយូរ មិនឆាប់ស្លកព័ណ៌ មិនកាន់ស្លែ និងលាបចំណេញផ្ទែការ៉េ។

គួរំលឹកផងដែរថា កាលពីដើមខែមេសា នៅថ្ងៃទៅ ៦ខែមេសា ក្រុមហ៊ុន ថ្នាំលាប នីពផន បានប្រារព្ធនូវកម្មវិធីថ្លែងអំណរគុណទៅដល់អតិថិជនជាដៃគូរ និងខួបលើកទី ២១ របស់ក្រុមហ៊ុន ដែលបាននាំយកនូវផលិតផលថ្នាំលាប នីពផន មកចែកចាយនៅក្នុងទឹកដីកម្ពុជាយើងនេះ ដែលឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុនក៏មានកម្មវិធីចាប់រង្វាន់ធំចុងក្រោយពីកម្មប្រូម៉ូសិនរបស់ខ្លួន គឺកម្មវិធីឈ្នះ ឈ្នះ ឈ្នះអស់ស្ទះ ដែលក្នុងនោះ ក្រុមហ៊ុនបានរកឃើញអ្នកឈ្នះ រង្វាន់ធំឡាន Isuzu pick up 2018 មានទីតាំងនៅរាជធានីភ្នំពេញ និងអ្នកឈ្នះរង្វាន់ ម៉ូតូ ខ្សែក មានទីតាំងនៅតាមបណ្តាខេត្ត៕