(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ ឆ្នាំ២០១៨ នឹងធ្វើការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ថ្នាក់ខេត្ត នាល្ងាចថ្ងៃទី០២ ខែឧសភានេះ ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងកក់កៅអីពានរង្វាន់ថ្នាក់ជាតិ នៃព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ។

សូមរំឮកថា ពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ គឺបែងចែកពានថ្នាក់ខេត្ត និងពានថ្នាក់ជាតិផ្សេងពីគ្នា។ ពានថ្នាក់ខេត្ត ក្រុមចូលរួម គឺក្រុមតំណាងឲ្យខេត្តនីមួយៗ រួមទាំងក្រុមធ្លាក់ពីលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ដើម្បីធ្វើការប្រកួតចម្រាញ់រកក្រុមជើងឯក។

ចំពោះក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានថ្នាក់ខេត្ត នឹងទទួលបានកៅអីចូលរួមប្រកួតពានថ្នាក់ជាតិបន្ដ ជាមួយនឹងក្រុមសមាជិកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ចំនួន១២ក្រុមផ្សេងទៀត។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត លើកទី១២ វគ្គ៨ក្រុមចុងក្រោយ៖