(ត្បូងឃ្មុំ)៖ លោក តូច​ ចាន់នី ប្រធានក្រុមការងារចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាតំណាងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា 

បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋចំនួន០៦ភូមិ គឺភូមិដឹកពរ ភូមិជើងអង ភូមិជ័យនិគម ភូមិអណ្តោក ភូមិស្វាយមាស និងភូមិពងទឹក រស់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨។​ ក្រៅពីការចូលរួមរបស់ប្រជាពលរដ្ឋ ក៏មានសមាសភាព ចូលរួមពីមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ
សមាជិកភូមិ និងប្រធានក្រុមបក្សទាំងអស់ប្រមាណ ២៧០នាក់ នៅក្នុងបរិវេណ នៅវត្តដឹកពរ។

នៅក្នុងវេទិកានោះ លោក តូច​ ចាន់នី តំណាងរដ្ឋមន្រ្តី វង សូត ព្រមទាំងក្រុមការងារ បានដោះស្រាយបញ្ហាប្រឈម ពីការរស់នៅ របស់ប្រជាជន ក្នុងភូមិទាំង៦។ ជាការឆ្លើយតប ប្រជាជនមានក្តីសោមនស្សរីករាយដោយសារវត្តមានរបស់ឯកឧត្តមប្រធាន ដោយផ្ទាល់ដូចនេះដើម្បីប្រជាជនបានបង្ហាញពី
បញ្ហាប្រឈមនានា និងធ្វើការដោះស្រាយ។

ជាមួយគ្នានោះ តំណាងប្រជាជនទាំង៦ភូមិខាងលើ ក៏បានថ្លែងអណរគុណ រដល់ក្រុមការងារ ជាពិសេស លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ដែលតែងតែយកចិត្តទុកដាក់ និងនៅជាប់ជានិច្ចជាមួយប្រជាជនយើង ។