(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ មន្ត្រីក្រោមឱវាទ និងក្រុមការងារយុវជនបក្សជាច្រើននាក់ បានទៅពិនិត្យតាមភូមិនានា ក្នុងសង្កាត់និមិត្ត ដើម្បីត្រៀមខ្លួនទទួលបាននូវផ្លូវក្រាលគ្រួសម៉ិចទាំងអស់។

នាពេលនោះដែរ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា ថ្ងៃនេះរដ្ឋបាលក្រុងប៉ោយប៉ែតយើងចុះពិនិត្យជាក់ស្តែង នៅបញ្ហាសុខទុក្ខប្រជាពលរដ្ឋ ផ្លូវថ្នល់នានា ក្នុងភូមិសាស្ត្រក្នុងសង្កាត់និមិត្ត។

លោកបន្តថា សង្កាត់និមិត្តរដ្ឋបាលក្រុងប៉ោយប៉ែតយើង បានចាប់ផ្តើមស្ថាបនាផ្លូវដី ផ្លូវលំ ផ្លូវសំខាន់ជាច្រើនខ្សែរជាច្រើន គីឡូម៉ែត្ររងការខូចខាតអស់រយៈពេលច្រើនឆ្នាំមកហើយនោះ រដ្ឋបាលក្រុងប៉ោយប៉ែតយើង បានសម្រេចស្ថាបនាឡើងវិញទាំងអស់ គឺផ្លូវដី ផ្លូវលំ ឲ្យក្លាយជាផ្លូវក្រាលគ្រួសម៉ិចវិញ។

នាពេលនោះលោកអភិបាលក្រុងប៉ោយប៉ែត បានអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមថែរក្សាផ្លូវក្រាលគ្រួសម៉ិច មិនត្រូវសាងសង់របង សំយ៉ាប ចូលចំណីផ្លូវឡើយ ជាពិសេសនោះ បញ្ហាសំរាមតែម្តង ត្រូវចេះគ្រប់គ្រងឲ្យបានល្អឲ្យមានរបៀបរៀបរយត្រឹមត្រូវ។

ឱកាសនោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់និមិត្តទាំងអស់ បានសម្តែងការត្រេកអរ និងជឿជាក់ចំពោះអាជ្ញាធរក្រុងប៉ោយប៉ែត និងជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា តែបានដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់ភាពរីកចំរើនគួរឲ្យគត់សម្គាល់ បក្សប្រជាជនកម្ពុជា តែងតែគិតគូនូវសុខទុក្ខពួកគាត់៕