(ភ្នំពេញ)៖ សូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ! ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ខេត្ត រដូវកាលទី១២ នឹងធ្វើការប្រកួតវគ្គ ៨ក្រុមចុងក្រោយ(១/៤ផ្ដាច់ព្រ័ត្រ) នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ ប៉ុន្ដែមិនមានការប្រកួតនៅរាជធានីភ្នំពេញនោះទេ ។

ចំពោះកម្មវិធីប្រកួតវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ក្រោយការចាប់ឆ្នោតជ្រើសរើសគូប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC រួមមានក្រុមខេត្តកោះកុង ប៉ះខេត្តព្រៃវែង, សាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ ប៉ះក្រុមស៊ីម៉ាក់អែហ្វស៊ី, ខេត្តកំពត ប៉ះខេត្តមណ្ឌលគិរី និងខេត្តកំពង់ចាម ប៉ះក្រុមគិរីវង់អែហ្វស៊ី ។ ក្រោយរកឃើញបេក្ខភាពឡើងវគ្គបន្ដ CNCC នឹងរៀបចំកម្មវិធីចាប់គូប្រកួតជាថ្មីម្ដងទៀត ដើម្បីត្រៀមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាសប្ដាហ៍ក្រោយ ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតវគ្គ ១/៤ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០១៨៖