(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្តកម្មវិធីទស្សនកិច្ចទៅ​កាន់ម៉ាឡេស៊ី ជាលើកទី៣ ក្រោយមានការឯកភាពជាគោលការណ៍ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ​គោលបំណងទស្សនកិច្ចនេះ គឺដើម្បីចុះជួបសាកសួរសុខទុក្ខបងប្អូន​ខ្មែរឥស្លាម នៅរដ្ឋ២សំខាន់ៗ​ដែលមានពលរដ្ឋខ្មែរ រស់នៅច្រើន​គឺរដ្ឋ Pahang ដែលមានចម្ងាយជាង ៣០០គីឡូម៉ែត្រ ពីរដ្ឋធានីគូឡាឡាំពួរ និង រដ្ឋ Perak ដែលមានចម្ងាយជាង៦០០គីឡូម៉ែត្រ ពីរដ្ឋ Pahang។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូ ទៅកាន់ប្រទេសម៉ាឡេស៊ី​លើកទី១ កាលពីថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ ដែលបានជួបបងប្អូនប្រជាពលរដ្ឋខ្មែរ នៅតំបន់ Kajang រដ្ឋ Selangor លើកទី២ ពីថ្ងៃទី​២១ ដល់ថ្ងៃ២៤ ខែមេសា ឆ្នាំ២០១៨ ដែលបានអញ្ជើញជួបពលរដ្ឋខ្មែរនៅរដ្ឋ៣ គឺរដ្ឋ Johor Baharu រដ្ឋ Selangor និងរដ្ឋ Malaka ដែលដំណើរទស្សនកិច្ចនេះ ត្រូវបានប្រព្រឹត្តទៅដោយរលូន និង​មានការទទួលស្វាគមន៍រាក់ទាក់ ​កក់ក្តៅពីបងប្អូនពលរដ្ឋខ្មែរ ដែលនៅតាមរដ្ឋនីមួយៗ ក៏ដូចជាការជ្រោមជ្រែង ទទួលរាក់ទាក់ពីថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ីផងដែរ៕