(ភ្នំពេញ)៖ ក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវរថយន្តម៉ាក Mercedes-Benz នៅកម្ពុជា បានដឹកនាំក្រុមអ្នកសារព័ត៌មាន Fresh News និងព័ត៌មានអេឡិចត្រនិកថ្មីៗ ចូលរួមក្នុងព្រឹត្តិការណ៍បើកសាកល្បងរថយន្ត Mercedes-Benz ម៉ូដែលថ្មីទំនើបៗ ដែលនេះជាព្រឹត្តិការណ៍ដ៏ធំមួយ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តប្រភេទនេះ ចេញលក់រថយន្ត Mercedes-Benz ម៉ូដែលថ្មីៗរបស់ខ្លួន។

ក្រុមបេសកកម្មចម្រុះរបស់កម្ពុជាខាងលើនេះ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា និងបានត្រលប់មកកម្ពុជាវិញ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។

លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Star Auto Cambodia បានបញ្ជាក់ថា ព្រឹត្តិការណ៍ធំក្នុងឆ្នាំ២០១៨នេះ មានអ្នកចូលរួម​ចំនួន ​៤២​នាក់ ក្នុងនោះមានតំណាងក្រុមហ៊ុននាំចូលរថយន្ត Mercedes-Benz និងអ្នកសារព័ត៌មានមកពីបណ្ដាប្រទេសអាស៊ានផងដែរ។ ព្រឹត្តិការណ៍ដ៏ឱឡារិកនេះ ក៏ជាជំនួបរួមគ្នារវាងក្រុមហ៊ុននាំចូលរថយន្តម៉ាក Mercedes-Benz និងអ្នកសារព័ត៌មានអន្តរប្រទេសទៀតផង ដើម្បីប្រមូលយកបទពិសោធន៍ពីការសាកល្បងរថយន្ត Mercedes-Benz ហើយផ្សព្វផ្សាយសក្ខីភាពជាក់ស្ដែងទាំងនោះ បង្ហាញជូនទស្សនិកជន អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់រថយន្ត Mercedes-Benz ឲ្យបានឃើញច្បាស់ និងយល់ដឹងបន្ថែមពីបច្ចេកវិទ្យាចុងក្រោយរបស់ Mercedes-Benz ម៉ូដែលថ្មីៗទាំងនោះ។

លោកបានបញ្ជាក់ថា រថយន្ត Mercedes-Benz ម៉ូដែលថ្មីៗ ដែលយកទៅប្រណាំងនោះ មានតម្លៃចាប់ពីជាង ១០ម៉ឺនដុល្លារ ដល់ជាង ៣០ម៉ឺនដុល្លារ អាស្រ័យទៅតាមស៊េរីរបស់រថយន្ត។

ទិដ្ឋភាពរថយន្តស្វ័រ Mercedes-Benz ចំនួន៤៦គ្រឿង បានតម្រៀបគ្នាបញ្ឆិតជាជួរៗ ចាំងពន្លឺព្រះអាទិត្យយ៉ាងរលើបរលោងភ្លឺថ្លា។ រីឯការប្រណាំវិញ រថយន្តដ៏ទំនើបៗទាំងនោះ បានប្រដេញគ្នាជាបន្តបន្ទាប់តាមផ្លូវបត់បែនដ៏វែងឆ្ងាយ លើទីលានប្រណាំងរថយន្តនៅប្រទេសម៉ាឡេស៊ី ក្រោមផ្ទៃមេឃខៀវស្រឡះ ទីលានដ៏ធំល្វឹងល្វើយ ទេសភាពដ៏ស្រស់បំព្រង មើលទៅពិតជាបង្ហាញភាពស៊ីវិល័យគួរឲ្យស្ញប់ស្ញែង។

បច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់រថយន្ត Mercedes-Benz នេះ ពិតជាមានភាពងាយស្រួល និងវៃឆ្លាតមែនទែន សូម្បីតែពេលចូលក្ដី ឬចេញពីចំណតក្ដី រថយន្ត Mercedes-Benz អាចបញ្ជាខ្លួនឯងបានដោយស្វ័យប្រវត្តិបាន។

លោក ចាន់ បូរៀត ភ្នាក់ងារព័ត៌មាន Fresh News ដែលមានបទពិសោធន៍បើកបររថយន្តច្រើនឆ្នាំមកហើយនោះ បានកោតសរសើតថា រថយន្តទំនើប Mercedes-Benz នេះ គឺពិតជាងាយស្រួលក្នុងការបើកបរលើសពីអ្វីដែលលោកធ្លាប់ជួបពីមុនមក។ បច្ចេកវិទ្យាប្រព័ន្ធប្រើប្រាស់របស់ Mercedes-Benz ពិតជាទំនើប។

លោក បូរៀត បានបង្ហាញចំណុចពិសេសមួយទៀតរបស់រថយន្ត Mercedes-Benz គឺការការពារសុវត្ថិភាពរបស់អ្នកបើកបរ ពោលរថយន្ត Mercedes-Benz មានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់។ នេះជាអ្វីដែលអ្នកបើកបរ និងដំណើរគ្រប់គ្នាគួរតែប្រើប្រាស់រថយន្តប្រភេទនេះ ពីព្រោះរថយន្តដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបឈានមុខគេមោះ គឺមានតែរថយន្ត Mercedes-Benz នេះហើយ។

សូមជម្រាបថា ក្រុមហ៊ុន Star Auto Cambodia ជាក្រុមហ៊ុនតែមួយគត់ដែល​ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី នៃប្រទេសអាឡឺម៉ង់ ក្នុងការនាំចូល ចែកចាយ និង​ដាក់លក់​រថយន្ត Mercedes គ្រប់​ប្រភេទ​នៅប្រទេសកម្ពុជា ហើយរថយន្តដ៏ទំនើបនេះ ក៏កំពុងទទួលបានការពេញនិយមខ្លាំងក្លាពីសំណាក់អតិថិជននៅកម្ពុជា និងទូទៅពិភពលោកផងដែរ៕