(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ខួបលើកទី១៣២ ទិវាពលកម្មអន្តរជាតិ «១ ឧសភា» ជាមួយបងប្អូនកម្មករនិយោជិត នៅរោងចក្រ មីនេបៀ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនកម្មករនិយោជិត បានរាំបទ «បុណ្យភូមិ» ប្រកបដោយភាពសប្បាយរីករាយ។

កម្មករ-កម្មការិនី ចូលរួមក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ​ ១​ឧសភា នៅថ្ងៃនេះ សរុបប្រមាណ ៥,៥១៥​នាក់៕