(ភ្នំពេញ)៖ តាមរបាយការណ៍បូកសរុបលទ្ធផល នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ បានបង្ហាញថា នៅរយៈពេល៤ខែ ចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស បង្ក្រាបបាន២,៤៤៣ករណី ឃាត់ខ្លួន៤,៨៤៥ករណី (ស្ត្រី៤១៩នាក់) ក្នុងនោះករណីជួញដូរ ១,៥៤៧ករណី ឃាត់ខ្លួន២,៨៤៤នាក់ និងករណីប្រើប្រាស់ ៨៩៦ករណី ឃាត់ខ្លួន២,០០១នាក់។

របាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបពេញ៤ខែនេះ សមត្ថកិច្ចបានចាប់យកសារធាតុញៀនគ្រប់ប្រភេទជាង៩៣គីឡូក្រាម និង៦៨៤កញ្ចប់ និងកញ្ឆាក្រៀមជិត២៣គីឡូក្រាម និង១២២,៦៩៤ដើម ដកហូតរថយន្ត២៣គ្រឿង ម៉ូតូ៦២៦គ្រឿង ទូរស័ព្ទដៃ១,៥១១គ្រឿង, អាវុធខ្លី៧ដើម និងអាវុធវែង៦ដើម៕