(កោះកុង)៖ ទស្សនាវិដេអូជាក់ស្តែង ដែលអ្នកដំណើរតាមរថយន្តផ្សេងថតបានពីហេតុការណ៍គ្រោះថ្នាក់ដ៏រ​ន្ធត់រវាងរថយន្ដ Lexus 470​ និងរថយន្ដដឹកសាំងក្រុមហ៊ុន PTT ផ្ទុះឆេះ នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលបណ្តាលឲ្យស្លាប់មនុស្ស៥​នាក់។

របាយការណ៍បានបញ្ជាក់ថា ​ទី១៖​ ជនរងគ្រោះដែលជាអ្នកបើកបរ ឈ្មោះ​ ធេង​ ដាវុន​ ភេទប្រុស អាយុ២៨ឆ្នាំ ​ជាមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត, ទី២៖ឈ្មោះ យ៉ា​ ភេទ​ប្រុស, ទី៣៖ ឈ្មោះ​ ដារ៉ា​ ភេទប្រុស​ អាយុ​២៦ឆ្នាំ, ទី៤៖ ឈ្មោះ​ ឈឹម រដ្ឋា​ ភេទស្រី​ អាយុ២១ឆ្នាំ ដែលពួកគេរស់នៅខេត្តព្រះសីហនុ ដោយឡែកសពម្នាក់ទៀត មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ។​

​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹក​ថ្ងៃទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៨​ ចន្លោះ​គីឡូម៉ែត្រ​ ១៤១-១៤២​ លើផ្លូវ​ជាតិ​លេខ​៤​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរជ្រៅ​ ឃុំ​បឹងព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ រវាង​រថយន្ត Lexus-470 មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ភ្នំពេញ​ លុះ​ដល់ចំណុចខាងលើ​ ក៏បាន​បុក​នឹង​រថយន្ត​ដឹក​ប្រេង​ របស់​ក្រុមហ៊ុន​ PTT បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង៕