(ភ្នំពេញ)៖ អស្ចារ្យមែន! ជាមួយនឹងទូរស័ព្ទស្មាតហ្វូន CamFone Hero H9 ស៊េរីថ្មី ស្រស់ស្អាតជាងមុន ទំនើបទាន់សម័យឡូយជាងមុន អត្ថប្រយោជន៍ច្រើនជាងមុន ពិសេស តម្លៃធូរថ្លៃជាងគេតែម្ដងនៅកម្ពុជា ដែលនឹងបង្ហាញវត្ដមានក្នុងពេលឆាប់ៗខាងមុខនេះហើយ ។

CamFone (ខេមហ្វូន) ស៊េរីថ្មីនេះ ច្នៃប្រឌិតខ្ពស់ របស់កូនខ្មែរយើង រួមសហការជាមួយក្រុមហ៊ុនកូរ៉េ ភ្ជាប់ជាមួយនឹងមុខងារដ៏អស្ចារ្យ ដែលនឹងផ្ដល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ទូទៅផងដែរ ។ ពិសេសមុខអេក្រង់HDដ៏ម៉ត់ស្អាត, អ៊ីនធឺណេតលឿន, កាមេរ៉ា Auto Focus, ប្រព័ន្ធប្រតិបត្តិការ Android 7.0,RAM 1GB, មានស៊ីម២, Memory 64GB ហើយថ្មខ្លាំងលើសគេ រហូតដល់ទៅ 3000mAhឯណោះ ដែលមានការធានាគុណភាពជូនអតិថិជន រយៈពេលមួយឆ្នាំ។

ទូរស័ព្ទស្មាតហ្វូន CamFone Hero H9 ស៊េរីថ្មីទំនើប កម្រិត4G LTE នេះ ក៏បានផ្ដល់នូវភាពពិសេសជាច្រើន ដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជំនាន់ថ្មី ដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗ ក្នុងជីវិតរស់នៅរបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕