(ភ្នំពេញ)​៖ ស្ដ្រីម្នាក់បានដាច់ចិត្តចង-កបញ្ចប់ជីវិតខ្លួន ដោយសារតូចចិត្ត​និយាយអប់រំចង់ឲ្យកូនល្អ មិនចង់ឲ្យកូនដើរក្នុងផ្លូវខុស តែកូនមិនស្តាប់សោះ ធ្វើឲ្យគាត់ពិ​បាកចិត្ត និងខ្មាសញាតិជិតខាង ដោយបានបន្សល់ទុក​សំបុត្រ១​សន្លឹក។

លោក ហូ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បញ្ជាក់ថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតនៅឡើងនៅព្រឹក​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ​បន្លាស្អិត សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅចំពោះមុខសពម្តាយដែលស្លាប់បាត់ទៅ កូនៗខំស្រែកយំរកម៉ែ តែការស្រែយំនោះ វាមិនបានធ្វើឲ្យម្តាយស្លាប់បាត់ទៅហើយ​ងើបឡើងវិញនោះទេ ដូច្នេះ​មានសុំខមាលទោស​តាមក្រោយតែប៉ុណ្ណោះ។

ប៉ុន្ដែទោះជាយ៉ាងណា ជុំវិញករណីនេះ ត្រូវបានលោកអធិការ ហូ ម៉េងវ៉ាង បញ្ជាក់ថា ​លោកនឹងប្រាប់លម្អិតនៅពេលក្រោយ ដោយរង់ចាំធ្វើការពិនិត្យសពរួចរាល់សិន៕