(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសឲ្យចូលកាន់ដំណែងអភិបាលខេត្តប៉ៃលិនថ្មី ដោយលោក ផាន់ ចាន់ធុល ជាអភិបាលរងខេត្ត ត្រូវឡើងជំនួសលោក កើត សុធា។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ប្រធានតុលាការ ព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត​ មេអាវុធហត្ថ មេយោធា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ៕