(ភ្នំពេញ)៖ ព្រឹទ្ធសភាថ្មី នឹងបើកសម័យប្រជុំលើកទី១ នីតិកាលទី៤ នៅព្រឹកថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សា លើរបៀបវារៈចំនួន២។ នេះបើតាមការប្រកាសរបស់ព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

កិច្ចប្រជុំនោះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ហើយរបៀបវារៈ២នោះ រួមមាន៖

១៖ ការអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា

២៖ ការបោះឆ្នោតជ្រើសរើសសមាជកគណៈកម្មការនានារបស់ព្រឹទ្ធសភា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ព្រឹទ្ធសភា៖