(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,  លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, កញ្ញា កុសល ជីឡាង, លោក ពោជ លីគឹមហ៊ុន៖

* ព័ត៌មានជាតិ (Cambodia News)

១៖ នាយករដ្ឋមន្ត្រីជប៉ុនអះអាងប្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយផ្ទាល់ថា រដ្ឋាភិបាលជប៉ុនបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា

២៖ ប្រមុខការពារជាតិកម្ពុជា សម្តែងការត្រេកអរយ៉ាងខ្លាំង ចំពោះកិច្ចសន្ទនា រវាងថ្នាក់ដឹកនាំកំពូល ប្រទេសកូរ៉េទាំងពីរ

៣៖ កូនពៅលោក គង់ គាំ ចង់ឱ្យគណបក្សឆន្ទៈខ្មែររបស់លោក ក្លាយជារូបកាយថ្មីសម្រាប់ អតីតបក្សសង្រ្គោះជាតិ

៤៖ លោក គង់ មុនីកា ចេញប្រកាសព័ត៌មានថា ការបង្កើត «គណបក្ស​ឆន្ទៈខ្មែរ»​ មានក្រុមស្ថាបនិក០៧រូប និងអ្នកចូលរួមបង្កើត៨០រូប

៥៖ គណបក្ស​ប្រជាជនកម្ពុជា ស្វាគមន៍ការបង្កើត «គណបក្សឆន្ទៈខ្មែរ» របស់កូនប្រុសលោក គង់ គាំ

៦៖ លោក អេង ឆៃអ៊ាង បង្ហោះសារបង្ហាញការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ខណៈកូនប្រុសពៅលោក គង់ គាំ រត់ទៅបង្កើតបក្សថ្មី

៧៖ ក្រសួងធនធានទឹក៖ នៅអំឡុងខែសីហា និងខែកញ្ញា កម្ពុជាប្រឈមនឹងជំនន់ទឹកភ្លៀង ខណៈបាតុភូតធម្មជាតិ អាចកើតមានឡើង ចាប់ពីខែឧសភា និងខែមិថុនា !

៨៖ ពលរដ្ឋខេត្តក្រចេះ ទាមទារឱ្យតុលាការរកយុត្តិធម៌សម្រាប់ពលរដ្ឋ ក្រោយទណ្ឌិត សម រង្ស៊ី កាត់ទឹកដីខ្មែរ ឱ្យជនជាតិភាគតិចវៀតណាម

៩៖ កម្ពុជា​ គ្រោង​ចំណាយ ​១លាន​ដុល្លារក្នុង​ ១ប្រភេទ​កីឡា​ នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​ឆ្នាំ២០២៣

១០៖ កម្ពុជាទទួលបានចំណូលជាង៥៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ នៅត្រីមាសទី១ ឆ្នាំ២០១៨នេះ!

* ព័ត៌មានអន្តរជាតិ ( International News)

១៖ បណ្តាញ​សង្គមយក្ស Facebook «ចេញ​របាយការណ៍​ប្រាក់ចំណូល ប្រចាំត្រីមាស​ទីមួយឆ្នាំនេះ» ដោយ​ឃើញ​ហើយ​​ចង់គាំង...

២៖ អ៊ីរ៉ង់ស្អប់លោក​ខាងលិច ដល់ថ្នាក់ចង់​ឈប់ប្រើអង់គ្លេស​ជាភាសា​ទីពីរ ហើយជំនួសភាសា​រុស្ស៊ីមក​វិញ!

៣៖ មុន​លោក ដូណាល់ ត្រាំ ជួប​លោក គីម ជុងអ៊ុន លោកត្រូវ​ជួបប្រធានាធិបតី​​កូរ៉េខាងត្បូងជាមុន​សិន!

៤៖ ទីបំផុតអាមេរិកទាមទារភស្តុតាង «ដែលរុស្ស៊ីអះអាងថា បានស្ទាក់ចាប់​មីស៊ីល Tomahawk ដែលបាញ់ស្រោចលើស៊ីរី» កាលពី​ពាក់កណ្តាល​ខែមេសា...

៥៖ សេតវិមាន​អាមេរិក៖ «កូរ៉េខាងជើង​ពេលនេះ​ កំពុងតែ​ដើរលើផ្លូវ​ត្រូវ​ហើយ...»

៦៖ មហាយក្សឥណ្ឌា «បោះជំហានទៅរឹតចំណង​មិត្តភាព​ កាន់តែខ្លាំងជាមួយម៉ុងហ្គោលី» ដែលជាប្រទេសស្ថិត​​ព្រំដែនភាគ​ខាងជើង​មហាយក្សចិន!

៧៖ មិនអាច​បណ្តោយឲ្យ​កើត​បញ្ហា​ធំ «រុស្ស៊ី តួកគី និងអ៊ីរ៉ង់ គ្រោងបើក​កិច្ចប្រជុំរួមគ្នា​នៅម៉ូស្គូ ដើម្បីស្វែង​រកវិធី​ដោះស្រាយ​បញ្ហាស៊ីរី»