(ចិន)៖ ពលរដ្ឋចិនលោក Chun Li ជាបុគ្គលជាន់ខ្ពស់នៅក្រុមហ៊ុន​ផ្កាយរណបដ៏ធំរបស់ចិន ​ដែលមានទីតាំងនៅក្រុង​សិនចិន​ ​ខេត្តក្វាងទុង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានលើកឡើងថា ប្រជាជនចិន បានចាប់អារម្មណ៍លើការផ្សព្វផ្សាយព័ត៌មានជាភាសាចិន របស់បណ្តាញព័ត៌មាន Fresh News យ៉ាងខ្លាំង ព្រមទាំងបានដោតឡូត App ដាក់លើទូរស័ព្ទដៃរបស់ខ្លួន ដើម្បីតាមដានព័ត៌មានទូទៅ ជាពិសេសព័ត៌មានពាក់ព័ន្ធបញ្ហាជនជាតិ ដែលកំពុងរស់នៅ និងប្រកបរបររកស៊ីនៅក្នុងប្រទេសកម្ពុជាតែម្តង។

នៅចំពោះមុខនិពន្ធនាយករងអង្គភាពព័ត៌មាន Fresh News លោក វ៉ាន់ សារាយ ដែលកំពុងស្ថិតនៅខេត្តក្វាងទុង ប្រទេសចិន, លោក Chun Li បានកោតសសើររាល់ការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News ថា លឿន រហ័សទាន់ចិត្ត ជាងបណ្តាញព័ត៌មាននានា នៅក្នុងប្រទេសកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងការកោតសសើរពីសំណាក់ពលរដ្ឋចិននេះ មិនមែនជាលើកទីមួយទេ, Fresh News បានទទួលការកោតសសើរមិនដាច់ពីមាត់ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ អ្នកតាមដានព័ត៌មានគ្រប់ស្រទាប់វណ្ណៈ។

សូមបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៨នេះ Fresh News មានមិត្តអ្នកអាននៅលើ App ប្រមាណជា១.២លាននាក់ លើគេហទំព័រមានអ្នកចូលទស្សនាប្រចាំថ្ងៃជាង៥០ម៉ឺននាក់ ខណៈលើបណ្តាញ ទំនាក់ទំនង Facebook មានអ្នកចុច Like ជាង២.៥លានទៅហើយ។ Fresh News មិននឿយហត់ក្នុងការបញ្ជូនព័ត៌មាន​ទៅកាន់ពិភពលោក។

អង្គភាពព័ត៌មាន Fresh News រួមមានសេវាកម្មដូចខាងក្រោម៖

1, App Fresh News + Fresh News international (ព័ត៌មានទាំង៣ភាសា)
2, http://www.freshnewsasia.com (ព័ត៌មានភាសាខ្មែរ)
3, http://en.freshnewsasia.com (ព័ត៌មានភាសាអង់គ្លេស)
4, http://cn.freshnewsasia.com (ព័ត៌មានភាសាចិន)
5, http://www.freshnewsasia.tv (ទូរទស្សន៍ Online)
6, http://radio.freshnewsasia.com (ស្តាប់វិទ្យុ Online)
7, https://www.facebook.com/pg/freshnewsasia (ហ្វេសប៊ុកព័ត៌មាន)
8, https://www.facebook.com/freshnewstvonline (ហ្វេសប៊ុកទូរទស្សន៍)
9, https://www.youtube.com/user/freshnewsvideo/videos (Youtube)
10, http://khmertalking.com (គេហទំព័រព័ត៌មានកំសាន្ត)៕