(ភ្នំពេញ)៖ ក្រុមហ៊ុនអាយ អេស អាយ ស្ទៀល បានសម្រេចជ្រើសរើសវីដេអូល្អៗចំនួន៥ ដើម្បីធ្វើការប្រកួតប្រជែង និងកំពុងបង្ហោះនៅលើទំព័រហ្វេសប៊ុកក្រុមហ៊ុន ISI STEEL សម្រាប់ឲ្យសាធារណជនបោះឆ្នោតគាំទ្រ តាមរយៈចំនួនLike និង Share ក្នុងកម្មវិធីប្រកួតប្រជែងវីដេអូខ្នាតខ្លីក្រោមប្រធានបទ «គុណភាពផលិតផលដែក សម្រាប់គេហដ្ឋានអ្នក»។

ការបោះឆ្នោតគាំទ្រនេះ គឺនឹងត្រូវបញ្ចប់ទៅនៅថ្ងៃទី០៩ ឧសភា ឆ្នាំ ២០១៨ខាងមុខនេះ។ សម្រាប់វីដេអូដែលទទួលជយលាភីលេខមួយនឹងទទួលបានប្រាក់រង្វាន់ ៤លានរៀល ជយលាភីលេខ២ ទទួលបាន ២លានរៀល និងជយលាភីលេខ៣ នឹងទទួលបាន ១លានរៀល។ លើសពីនេះទៅទៀត អ្នកទទួលជយលាភីក៏អាចនឹងមាន ឱកាសក្លាយជាបុគ្គលិករបស់សម្ព័ន្ធ អាយ អេស អាយ គ្រុបផងដែរ។

សម្រាប់បងប្អូន ដែលមានបំណងចង់ចូលរួមបោះឆ្នោតគាំទ្រ និងចង់ដឹងពីស្នាដៃច្នៃប្រឌិតរបស់បេក្ខជន ក្នុងការផលិតវីដេអូខ្នាតខ្លីនេះ អាចចូលទៅកាន់ឡីងខាងក្រោម។

សូមបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនផលិត និងចែកចាយដែកគុណភាពខ្ពស់ឈាន មុខគេនៅកម្ពុជា បានបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូខ្នាតខ្លីក្រោមប្រធានបទ «គុណភាពផលិតផលដែក សម្រាប់គេហដ្ឋានអ្នក»នេះឡើង ក្នុងគោលបំណង ដើម្បីជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការបញ្ចេញសមត្ថភាពដែលពួកគាត់មាន ក៏ដូចជាពង្រីកការយល់ដឹងជាសាធារណៈបន្ថែមអំពីគុណតម្លៃជីវិតក្នុងការប្រើប្រាស់ផលិតផលដែក ដែលមានគុណភាពល្អសម្រាប់ការរស់នៅរបស់ប្រជាជន។

សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ISI STEEL បានក៏កើតឡើងតាំងពីឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិត និងចែកចាយដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាព ផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកម្រាលព្រំ IDECK ស័ង្កសីញ៉ូម ស័ង្កសីពណ៌ និង ស័ង្កសីបិទស្នោPU ។គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជន ដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះ ស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងភាពច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕