(ភ្នំពេញ)៖ ស្ថានទូតជប៉ុន សហការជាមួយសមាគមនអតីតនិស្សិតខ្មែរ ពីប្រទេសជប៉ុន (JAC) នឹងរៀបចំបទបង្ហាញអំពីអាហារូបករណ៍ជប៉ុន MEXT Scholarship សម្រាប់ឆ្នាំ២០១៩ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ស្អែក វេលាម៉ោង៥៖៣០នាទីយប់។ នេះជាអាហារូបករណ៍ធំជាងគេ សម្រាប់ការសិក្សានៅប្រទេសជប៉ុន ដែលបានផ្តល់ដោយក្រសួងអប់រំជប៉ុន ដល់សិស្ស និស្សិតកម្ពុជា គ្រប់រូបដែលចាប់អារម្មណ៍បន្តសិក្សានៅប្រទេសជប៉ុន។

សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ១៩៩២ មាននិស្សិតកម្ពុជា ប្រមាណជាង១,១០០នាក់ ហើយដែលបានទៅសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន។ ជាក់ស្តែង អតីតនិស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន បានចូលរួមចំណែកដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ព្រមទាំងបានពង្រឹងចំណងមិត្តភាព និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមអានខ្លឹមសារ​ នៃសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុន ដូចខាងក្រោម៖