(ភ្នំពេញ)៖ ចាប់ពីឆ្នាំ២០១៨នេះតទៅ និស្សិតខ្មែរ និងនិស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អាចទទួលបានឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) មកពីអាមេរិក លើជំនាញផ្នែកច្បាប់ (Master of Law – LLM) និងជំនាញ គោលនយោបាយ និងច្បាប់សេដ្ឋកិច្ចអន្តរជាតិ (Master of Legal Studies in International Economic Law and Policy) នៅកម្ពុជាបានហើយ។

សាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអារីហ្សូណា (University of Arizona-UA) នៅសហរដ្ឋអាមេរិក គឺជាសាកលវិទ្យាល័យដៃគូ បានសហការគ្នា ផ្តល់កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ នេះឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់និស្សិត ដែលមានបំណងចង់ទៅសិក្សានៅអាមេរិក តែខ្វះលទ្ធភាព ឬមិនចង់ចំណាយច្រើន ឬមិនមានបំណងចាកឆ្ងាយ ពីឪពុកម្តាយ។

សាកលវិទ្យាល័យអារីហ្សូណា គឺជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យល្បីៗ លំដាប់ កំពូលទាំង១០០ នៅលើពិភពលោក។ និស្សិតដែលបញ្ចប់ការសិក្សាក្នុងកម្មវិធីខាងលើ ដោយ ជោគជ័យ នឹងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យអារីហ្សូណាដោយផ្ទាល់។

លោកស្រី Hillary Vance តំណាងសាកលវិទ្យាល័យ អារីហ្សូណាប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការបើកបង្រៀនកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ គឺជាការបើកច្រកកាន់តែ ទូលាយថែមទៀត សម្រាប់និស្សិតខ្មែរ ឱ្យទទួលបានការអប់រំស្តង់ដារអាមេរិក និងមានឱកាសទទួល បានសញ្ញាបត្រពីសាកលវិទ្យាល័យអារីហ្សូណា»

AUPP សូមស្វាគមន៍ និងចាប់ផ្តើមទទួលពាក្យចូលរៀន សម្រាប់កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតខាងលើ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ៨៩៨ ១២៤/ ០១២ ២៦៦ ៦៣១ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh