(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចមួយដោយកែសម្រួលប្រការចំនួន៤ នៃបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក្នុងនោះប្រការ១០៨, ប្រការ១០៩, ប្រការ១១០ និងប្រការ១៦២។

បើតាមសេចក្តីសម្រេចរបស់គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ គ.ជ.ប បានកែសម្រួលប្រការ ដែលចែងអំពី ភារកិច្ចប្រធាន គឃ.សប ភារកិច្ចអនុប្រធានគឃ.សប ភារកិច្ចគឃ.សប និងទណ្ឌកម្មខាងវិន័យ។

ព័ត៌មានលម្អិត នៃប្រការនីមួយៗ សូមអានខ្លឹមសារនៃសេចក្តីសម្រេចរបស់ គ.ជ.ប ខាងក្រោមនេះ៖