​(ភ្នំពេញ)៖ HMD Global ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរសព្ទ Nokia បាននាំមកជូននូវម៉ូដែលទូរសព្ទ ស្មាតហ្វូន Nokia 7 plus និង Nokia 6 ស៊េរី 2018 ថ្មីមានលក់នៅ​ទូទាំងប្រទេសកម្ពុជាហើយ ដោយ Nokia 7 plus លក់ក្នុងតម្លៃ $៣៩៩ និង Nokia 6 ស៊េរីថ្មី (២០១៨) លក់ក្នុងតម្លៃ $២៧៩​។ ទូរសព្ទស្មាតហ្វួន Nokia 7 plus ជាទូរសព្ទល្អបំផុត សម្រាប់អ្នកគ្រប់គ្នា ដោយវាអាចកាន់ថ្មបានដល់ទៅ ២ថ្ងៃ!។​

Nokia 7 plus មានការរចនាដ៏ស្រស់ស្អាត និងដំណើរការដោយ Qualcomm® SnapdragonTM 660 Mobile Platform ដំណើរការលឿន និងបំពាក់ដោយថ្ម ដែលមានថាមពល 3800 mAh ដ៏អស្ចារ្យសាកម្តងអាចប្រើបានដល់ទៅពីរថ្ងៃ​។ Nokia 7 plus កាមេរ៉ាមុខលំដាប់ Pro 16 MP មានកញ្ចក់ ZEISS ដែលអាចឲ្យអ្នកចុចថតបានរហ័ស និងងាយស្រួលកំណត់ការ កែសម្រួលរូបភាពនៅពេលថត នៅលើផ្ទាំងអេក្រង់ក្នុងពេលតែមួយដូចជាការកែពណ៌ ការកំណត់ថតរូបភាពជាលក្ខណះ wide-angel ឬ Telephoto ការកំណត់ទៅលើ ISO ល្បឿនshutter និងការថតរូប Focus តាមលក្ខណះស្វ័យប្រវត្តិ ឬតាមតំរូវការ ដោយវាអាចថតបានរូបភាពពិតដ៏ល្អឥតខ្ចោះ ដោយមិនបាច់ប្រើ filter។ កាមេរ៉ាក្រោយភ្ជាប់មក ជាមួយនូវកាម៉េរា​ទំហំ 12MP/13MP ដែលមានសមត្ថភាពចាប់រូបភាព ពិតតាមពណ៌ធម្មជាតិ និងចាប់យករូបភាពនៅទីងងឹតបាន​ យ៉ាងល្អឥតខ្ចោះ លើសពីនេះវាមានសមត្ថភាព ក្នុងការទាញយករូបភាពពីទីឆ្ងាយ បានទំហំអុបទិក 2x ដែលអ្នកអាចផ្តោត យករូបភាពបានកាន់តែជិត។

រាងកោងទន់ និងគែមស្ដើងស្រលូន ផ្តល់ឲ្យអ្នកប្រើនូវបទពិសោធន៍ ដ៏ងាយស្រួល​និងស្អាត។ អេក្រង់ទំហំ​៦ អ៊ីញដ៏ស្រស់ស្អាត 18: 9 Full HD + ធ្វើឲ្យ Nokia 7 plus បញ្ចូលគ្នាបានយ៉ាងល្អឥតខ្ចោះ សម្រាប់ការប្រើបណ្តាញសង្គម ការលេងហ្គេម និងការកម្សាន្តជាមួយ និងមាតិកាច្រើន ជាមួយ ទំហំផ្ទុក ROM 64GB និង RAM ទំហំ​4GB ។

បំពាក់មីក្រូហ្វូនចំនួនបី ចាប់យកសំលេងតាមបែបរង្វិលជុំ ៣៦០ ដឺក្រេ Surround Sound ស័ក្តិសមជាមួយនឹងសមត្ថភាព ថតវីដេអូកំរិត 4K ដែលធ្វើឲ្យលោកអ្នកហាក់ដូចស្ថិតនៅ ក្នុងហេតុការណ៍ផ្ទាល់ជាក់ស្តែង។

ទូរស័ព្ទNokia 7 plus មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង និងស/ទង់ដែង។ Link video Nokia 7Plus: https://www.nokia.com/en_int/phones/nokia-7-plus

ទូសព្ទស្មាតហ្វូន Nokia 6 ដែលធ្លាប់បានទទួលរង្វាន់ កាលពីឆ្នាំទៅបានអភិវឌ្ឍន៍កាន់តែពិសេស អាចធ្វើប្រតិបត្តិការលឿនជាង៦០%នៃទូរសព្ទស៊េរីមុន!
ដោយមើលលំនាំពីភាពជោគជ័យ របស់ទូរសព្ទស៊េរីមុន Nokia 6 ស៊េរីថ្មី(២០១៨) ត្រូវបានរចនាឡើង​ឲ្យ មានសមត្ថភាពមុខងារកាន់តែខ្ពស់ និងជាប់ធន់ជាងមុន និងដំណើរការដោយ Qualcomm® SnapdragonTM 630 Mobile Platform ធ្វើឲ្យទូរស័ព្ទNokia 6 ស៊េរីថ្មីអាចធ្វើប្រតិបត្តិការលឿន ជាងមុន៦០%។
បំពាក់ដោយបច្ចេកវិទ្យា Dual-Sight កព្ចាក់ ZEISS និងមានមុខងារបញ្ចូលថ្មឆាប់ពេញ សំលេងច្បាស់ និងប្រព័ន្ធប្រតិបត្តិការ Android OreoTM ចុងក្រោយបង្អស់ នាំអោយNokia 6 ត្រូវបានជ្រើសរើស ដោយក្រុមហ៊ុន Google ឲ្យចូលជាសមាជិកថ្មីរបស់កម្មវិធី Android One។ ទូរស័ព្ទ Nokia 6 ស៊េរីមុនទទួលបានការកោតសរសើរ លើគុណភាព ពណ៌ និងភាពភ្លឺច្បាស់របស់វា។ Nokia 6 ស៊េរីថ្មីត្រូវបានអភិវឌ្ឍកាន់តែល្អជាងមុន ដោយមានអេក្រង់ទំហំ ៥.៥អ៊ីញ ដែលធ្វើឲ្យលោកអ្នកកាន់តែរីករាយ ក្នុងការទស្សនាវីដេអូដោយទទួលយកនូវបទពិសោធន៍ថ្មី។

Nokia 6 ស៊េរីថ្មីមានប្រតិបត្តិការលឿន ជាមួយនឹងទំហំថ្ម​3000mAh និងខែ្សសាក USB ប្រភេទ-C ដែលអ្នកអាចសាកថ្មបានលឿនជាងមុនដល់ទៅ ៥០% ក្នុងរយៈពេលតែ៣០នាទីប៉ុណ្ណោះ។

កញ្ចក់កាមេរ៉ាក្រោយ ZEISS ដែលមានទំហំ 16MP ជាមួយ dual tone flash និង កាមេរ៉ាមុខទំហំ8MP សម្រាប់ការថតselfie អាចឲ្យអ្នកផ្តិតយកនូវរូបភាពដ៏ល្អឥតខ្ចោះ។ ទូរស័ព្ទ Nokia 6 2018 នេះប្រើជាមួយបច្ចេកវិទ្យា Dual-Sight ដែល អាចឲ្យអ្នកថតរូប #Bothie ហើយនិងធ្វើការ Live ផ្ទាល់លើបណ្តាញសង្គម Facebook និង YouTube ផងដែរ។ ទូរស័ព្ទNokia 6 2018 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង និងស/ដែក និងខៀវ/មាស។
Link video Nokia 6: https://www.nokia.com/en_int/phones/nokia​-6។

ប្រព័ន្ធប្រត្តិបត្តិការចុងក្រោយបង្អស់ Android One Nokia 7 plus និង Nokia 6 2018 ប្រើប្រពន្ធ័ប្រត្តិបក្តិការ Android One ផ្តល់ជូននូវបទពិសោធន៍ កម្មវិធីដែលមានគុណភាពខ្ពស់ ដែលរចនាឡើងដោយ Google ។ Nokia 7 plus និង Nokia 6 2018 ថ្មីមានការច្នៃប្រឌិតថ្មីបំផុតរបស់ Google និងការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព​ជាប្រចាំ។ ដោយសារតែវាដំណើរការប្រព័ន្ធ​ ប្រតិបត្តិការ Android One ដូច្នេះហើយ Nokia 7 plus និង Nokia 6 2018 ថ្មីមិនមានផ្ទុក ឬបន្ថែមកម្មវិធីដែលមិនបានការ ដែលអាចធ្វើឲ្យស៊ីថ្ម ឬធ្វើឲ្យទូរសព្ទរបស់​អ្នកមានដំណើរការយឺតឡើយ។ ដូច្នេះ Nokia ស្មាតហ្វូនទាំងអស់ដែល​ប្រើកម្មវិធី Android One នឹងមានចំនួនកំណត់នៃ app ដែលភ្ជាប់មកជាមួយស្រាប់ ដូច្នេះអ្នកនឹងទទួលបានទំហំផ្ទុកខាងក្នុង កាន់តែទូលាយជាងមុន៕