(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្តជាប់ជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិទី៤ បន្តទៀត ដែលការបោះឆ្នោតនេះ បានធ្វើឡើង នៅក្នុងសម័យប្រជុំលើកដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ។

ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការចូលរួមពីឥស្សរជនកំពូលៗ របស់កម្ពុជារួមមានដូចជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ព្រឹទ្ធសភា មានអាណត្តិ៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា មានចំនួន៦២រូប ដែលស្មើនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភា៕