(ភ្នំពេញ)៖ លីគខ្លាំង ជម្រើសជាតិខ្លាំង កុំភ្លេចចូលរួមទស្សនា និងគាំទ្រឲ្យបានច្រើនកុះករ! ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ នាល្ងាចថ្ងៃទី២២ ខែមេសានេះមាន ៣គូ ដោយត្រូវប្រកួតលើទីលានពហុកីឡដ្ឋានជាតិ ២គូ និងប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង ១គូ ដែលសុទ្ធតែជាគូល្អមើល ពិសេសគឺជំនួបរវាងក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង និងអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោនតែម្ដង ។

ដោយឡែកលទ្ធផល ៣ប្រកួតកាលពីម្សិលមិញវិញ ក្រុមការពារតំណែងជើងឯកបឹងកេត បានយកឈ្នះក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ២-០ ខណៈក្រុមកំពុងឡើងជើងវិសាខា បានលត់ក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ដោយលទ្ធផល ៣-០ ស្របពេលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) បានយកឈ្នះក្រុមសូលទីឡូអង្គរ ក្នុងលទ្ធផល ២-១ ។ លទ្ធផលនេះ បានធ្វើឲ្យក្រុមបឹងកេត ឡើងឈរកំពូលតារាងបណ្ដោះអាសន្នមាន ១៣ពិន្ទុ គ្រាដែលក្រុមវិសាខា និងប៉ូលិស តាមទាន់ក្រុមណាហ្គាវើលជាបណ្ដោះអាសន្នដោយមាន ១០ពិន្ទុស្មើៗគ្នា ។

ខាងក្រោមនេះ គឺជាលទ្ធផលម្សិលមិញ និងកម្មវិធីប្រកួតថ្ងៃនេះ នៃពានមិត្ដហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨៖