(ភ្នំពេញ)៖ ក្រោមការឯកភាពជាគោលការណ៍ពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា​៧​រូប ដោយអមដំណើរពីលោកស្រី រ័ត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី ចុះជួបសំណេះសំណាលបងប្អូនខ្មែរ-ឥស្លាម រស់នៅប្រទេសម៉ាឡេស៊ី ៣​តំប​ន់​ផ្សេងគ្នាក្នុងចំងាយពី​១៥០ ទៅ​៤០០​គីឡូម៉ែត។

​ក្នុងនោះមាន​តំបន់ Ulu Tiram រដ្ឋ Johor Bahru តំបន់ Sungai Bulohរដ្ឋ Selangor តំបន់ Tanjong Minyak រដ្ឋ Melaka ចាប់ពីថ្ងៃទី​២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

សូមជម្រាបថា នេះជាលើកទី២ បន្ទាប់ពីបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និង​ពិសាអាហារសាមគ្គីរួមគ្នាដោយជោគជ័យ ជាមួយបងប្អូនប្រជាពល​រដ្ឋ​ខ្មែរ-ឥស្លាមចំនួន ៥២៣​នាក់ រស់នៅតំបន់ Kajang រដ្ឋ Selangorn។

ក្រៅពីកម្មពិធីខាងលើ លោកឧកញ៉ា អូស្មាន ហាស្សាន់ ​នឹងជួបពិភាក្សាការងារជាមួយ​មេដឹកនាំ រដ្ឋមន្រ្តី អភិបាលរដ្ឋ អ្នកវិនិយោគ អង្គការ-សមាគមន៍ សំខាន់ៗមួយចំនួនទៀត៕