(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, លោក វៃ ជីវ័ន្ត និងលោក ពោជ លីគឹមហ៊ុន៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ គឺធានាបានដ៏ពេញលេញ នូវភាពជាម្ចាស់របស់កម្ពុជា និងមានលក្ខណៈជាក់ស្តែងនិយម

២៖ ៥ឆ្នាំចុងក្រោយនេះ ចំណូលចរន្តថវិការដ្ឋរបស់កម្ពុជា បានកើនឡើងជាង២ដង, កើនពី២,២៦៤លានដុល្លារឆ្នាំ២០១៣ ដល់៤,៥៦០លានដុល្លារ នៅឆ្នាំ២០១៨!

៣៖ យុវសិស្សខេត្តមណ្ឌលគិរី នាំគ្នាមិនសប្បាយចិត្តនឹង លោក សម រង្ស៊ី ដែលចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម

៤៖ ក្រសួងសុខាភិបាល៖ ព័ត៌មានករណីថត X-ray របស់បុរសម្នាក់រស់នៅខេត្ដព្រៃវែង ដែលមានសត្វកន្លាតមួយក្បាលរស់នៅក្នុងខ្លួន គឺជាព័ត៌មានក្លែងក្លាយ មិនមែននៅកម្ពុជាឡើយ!

៥៖ ព័ត៌មានលម្អិត៖ អតីតប្តីកាប់សម្លាប់ប្រពន្ធ រួចលោតទឹកសម្លាប់ខ្លួននៅស្ពានអ្នកលឿងតាមក្រោយ បន្ទាប់ពីលែងលះគ្នាបាន២ខែ, មូលហេតុដោយសារភ្លើងប្រច័ណ្ឌ

៦៖ កម្ពុជា គ្រោងបញ្ជូនក្រុមបាញ់កាំភ្លើង និងអ្នកសង្កេតការណ៍ជាង១០រូប ទៅចូលរួមកម្មវិធីកងទ័ពនៅអូស្ត្រាលីឆ្នាំ២០១៨

៧៖ ស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីឃ្លាំងសាំងសូគីម៉ិច ទៅតំបន់ជ្រោយចង្វារស្ថាបនារួច៩៥ភាគរយ គ្រោងដាក់ឲ្យដំណើរការ មុនព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មព្រះមហាក្សត្រ!

* ព័ត៌មានអន្តរជាតិ ( International News)

១៖ ឯកអគ្គរដ្ឋទូតចិន​ «បញ្ជាក់មូលហេតុ​ដែលតម្រូវឲ្យ​ចិន និងសហរដ្ឋអាមេរិក ត្រូវរួបរួមគ្នា​​មិនអាច​ខ្វះបាន» ដើម្បី​សន្តិសុខ-វិបុលភាព​នៃសកលលោក!

២៖ កំណែ​ទម្រង់នា​ពេល​អនាគត នឹងអាចកើតមាន​នៅប្រទេស​គុយបា ក្រោយ​ប្រធានាធិបតីថ្មី​ឡើង​កាន់​តំណែង!

៣៖ លោក Raul Castro រំពឹងថា​ប្រធានាធិបតី​​គុយបា​ថ្មី នឹងបន្តការដឹកនាំ​តាមគន្លង​ចាស់ នៃការបង្កើត​បដិវត្តន៍​គុយបា កាលពី​ឆ្នាំ១៩៥៩!

៤៖ កូរ៉េខាងជើងអះអាងថា «ព្រម​បោះបង់អាវុធនុយក្លេអ៊ែរ» ទោះបីជាអាមេរិក​មិនដកទ័ព​ចេញពីកូរ៉េខាងត្បូង​ក៏​ដោយ!

៥៖ មេដឹកនាំកំពូល​ផុតលេខ​អ៊ីរ៉ង់​ «ប្រកាស​ឈប់ប្រើកម្មវិធី Telegram រុស្ស៊ី» ដោយសារ​ហេតុផល​ធំមួយ

៦៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល៖ «ប្រទេស​ដែល​ស្រឡាញ់សន្តិភាព​ទាំងអស់​លើលោក គួរតែ​ងើបឡើង​ប្រឆាំង​អ៊ីរ៉ង់»

៧៖ បុគ្គលដែលលោក ដូណាល់ ត្រាំ ជ្រោមជ្រែង «ឥឡូវនេះ​បានឡើង​​ជាប្រធាន​អង្គការ NASA ថ្មីជា​ផ្លូវការហើយ»

៨៖ យន្តហោះ​យោធា-នុយក្លេអ៊ែរចិន «ហោះឆ្វែល​ជុំវិញកោះ​តៃវ៉ាន់» នាំឲ្យទីក្រុងតៃប៉ិ​ផ្ទុះការតវ៉ា និង​អះអាងថា ជាការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ណាស់!

៩៖ សហរដ្ឋអាមេរិក «ប្តូរយុទ្ធសាស្ត្រ​យោធា នៅតំបន់​​ដែនទឹកកក​ប៉ូល​ខាង​ជើង» ដោយសារ​​តែកត្តា​ធំ​បំផុតមួយ

១០៖ ទីបំផុតខ្សែទូរស័ព្ទបន្ទាន់ Hotline រវាងមេដឹកនាំកូរ៉េទាំងពីរ ត្រូវតភ្ជាប់ជាផ្លូវការហើយ

(រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, លោក ពោជ លីគឹមហ៊ុន)