(ភ្នំពេញ)៖ ទូរទស្សន៍សាមសុង QLED TV អេក្រង់៨៨អ៊ីញថ្មី ដែលមានឈ្មោះថា Q9 គឺជាម៉ូដែលដ៏ធំបំផុតរបស់ទូរទស្សន៍ QLED។ ទទឹងរបស់អេក្រង់ទូរទស្សន៍នេះមានប្រវែងប្រមាណ១៩៧.៩សង់ទីម៉ែត្រ ឬជិត៧៨អ៊ីញ ហើយទំហំអេក្រង់ទាំងមូលធំជាងទូរទស្សន៍អេក្រង់៤៣ អ៊ីញ ទាំងបួនគ្រឿងបូកបញ្ចូលគ្នា។

ក្រៅពីទំហំអេក្រង់ធំ Q9 មានរូបភាពច្បាស់ និងដំណើរការបានល្អ ព្រមរូបរាងស្អាត សាកសមនឹងតម្រូវការរស់នៅរបស់អ្នកប្រើប្រាស់។

ចូរមើលរូបភាពខាងក្រោមនេះដើម្បីឱ្យដឹងកាន់តែច្បាស់អំពីទំហំដ៏អស្ចារ្យរបស់ទូរទស្សន៍ សាមសុង Q9 QLED TV អេក្រង់៨៨អ៊ីញ៕