(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៦០១គ្រឿង រកឃើញល្មើសច្បាប់៣៧៧គ្រឿង (ម៉ូតូ៨៦ភាគរយ) អប់រំ១០៧គ្រឿង និងផាកពិន័យ២៧០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៨ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន៩៤០គ្រឿង អប់រំ៦៥គ្រឿង និងផាកពិន័យចំនួន២៧៥គ្រឿង។

ដោយឡែកនៅរាជធានីភ្នំពេញ បានចុះអនុវត្តចំនួន១៣គោលដៅ និងឃាត់យានយន្ដ សុរប១៤២គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៣,៥៥១គ្រឿង រកឃើញយានយន្តល្មើស៦,៦៩៤ (ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ៣,០៥៦គ្រឿង និងផាកពិន័យ ៣,៦៣៨គ្រឿង៕