(ភ្នំពេញ)៖ តំណាងបណ្តាអង្គការអភិរក្ស និងបរិស្ថាននៅកម្ពុជា នៅថ្ងៃនេះ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ និងដោយគ្មានការពន្យារពេល ចំពោះជនល្មើសដែលទន្ទ្រានដីព្រៃជាកម្មសិទ្ធិ នៅតំបន់ជម្រកសត្វព្រៃភ្នំត្នោត ស្ថិតនៅភូមិសាស្រ្តនៃខេត្តព្រះវិហារ។

សេចក្តីប្រកាសរួមរបស់ តំណាងអង្គការអភិរក្ស និងបរិស្ថាននៅកម្ពុជាបាន ដែនជម្រកសត្វព្រៃភ្នំត្នោតកំពុងទទួលរងនូវការទន្រ្ទានដីព្រៃ ក្នុងទ្រង់ទ្រាយធំដោយសកម្មភាព ចាប់យកដីព្រៃជាកម្មសិទ្ធិដើម្បីការលក់ដូរ ការកាប់ឈើ និងការបរបាញ់សត្វព្រៃដោយខុសច្បាប់ជាដើម។

សេចក្តីប្រកាសបានបន្តថា ប្រសិនបើកគ្មានការអន្តរាគម​ន៍ជាបន្ទាន់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនានា ដើម្បីជំរុញឱ្យមានការគោរពច្បាប់ លើកការពារបិតិភណ្ឌធម្មជាតិរបស់ជាតិនេះទេ ធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃនេះ អាចខូចខាត និងបាត់បង់ក្នុងកិត ដែលមិនអាស្តារបានឡើងវិញឡើយ៕