(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងបន្ថែម អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កម្ពុជានឹងមានភ្លៀងកក់ខែបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ក្រសួងធនធានទឹកបញ្ជាក់ទៀតថា ចំពោះសីតុណ្ហភាពអតិបរិមា នឹងបន្តថយចុះមកក្នុងរង្វង់ ៣០-៣១អង្សាសេ ចាប់ពីពេលនេះរហូតដល់ចុងខែមេសា៕

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ទាំងស្រុងដូចខាងក្រោម៖