(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ សូមធ្វើការផ្អាក ការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន បន្ទប់ភ្លើង ១៧៥ (F3&F8) ដើម្បីឲ្យក្រុមការងារ បច្ចេកទេស ធ្វើការប្តូរបង្គោលបណ្តាញតង់ស្យុងទាប (LV) ចំនួន០២ដើម ដែលរថយន្តបុកបាក់ ដែលមានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ខណៈពេលនេះ ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១២៖៤៥នាទីថ្ងៃត្រង់។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏សូមការយោគយល់ និងការអធ្យាស្រ័យ ចំពោះ​ការដាច់ចរន្តអគ្គិសនីនេះ ពីសំណាក់អថិតិជនរបស់ខ្លួនផងដែរ៕