(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញត្រឡប់មកដល់រាជធានីភ្នំពេញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅបើកអង្គរសង្រ្កាន្ត និងបានចូលរួមលេងកំសាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅ ខេត្តសៀមរាប ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សូមជំរាបថា​ សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប កាលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨កន្លងទៅ៕