(ពោធិ៍សាត់)៖ ករណីគ្រោះអគ្គិភ័យមួយ បានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងខូចខាតស្ទើរទាំងស្រុង ព្រមទាំងបាត់បង់ទ្រព្យសម្បត្តិមួយចំនួនធំ នាម៉ោងជាង៩យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ​ ក្នុងភូមិនៅត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីនេះបង្កឡើងដោយផ្ទុះចរន្តអគ្គិសនី។ រីឯម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ​ ឡាង ហ៊ន អាយុ៥០​ឆ្នាំ​ ភេទប្រុស​, ប្រពន្ធឈ្មោះ​ នូ​ សុធារ៉េត​ អាយុ៥១ឆ្នាំ​ មានកូន​៥នាក់​ ប្រុស​៣​នាក់។

ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន៣ឡាន, រថយន្តពន្លត់អគ្គិភ័យស្រុក​១គ្រឿង, រថយន្តពន្លត់អគ្គិភ័យខេត្ត២គ្រឿង៕