(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ ខ្លះចេញដើរលេងកំសាន្ត ខ្លះបានជួបជុំគ្រួសារ ទទួលទេវតាឆ្នាំថ្មី យ៉ាងសប្បាយរីករាយក្រៃលែង។

ដោយឡែកក្នុងថ្ងៃចូលឆ្នាំទី១នេះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ស្រីប្រុសចំនួន ០៣នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោស ដាក់ពន្ធនាគារ ពាក់ព័ន្ធករណីជួលរថយន្ត អ្នកដ៏ទៃ ចំនួន៤២គ្រឿងទៅបញ្ចាំ ។
ជនសង្ស័យទាំង០៣នាក់នោះគឺ៖
១៖ ឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា ភេទស្រី អាយុ៣៥ឆ្នាំ
២៖ ឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទប្រុស អាយុ៤២ឆ្នាំ
៣៖ ឈ្មោះ ផេង លី ហៅ ដា ភេទស្រី អាយុ៣៣ឆ្នាំ

តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ នុប សុវណ្ណា ជាអាជីវករ នៅខេត្តកណ្តាល និង ឈ្មោះ អឿន ឡោ ជាអាជីវករ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឱ្យដឹងថា ពួកគាត់ទាំង០២នាក់ បានជួលរថយន្តឱ្យទៅជន សង្ស័យឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា តាំងពីអំឡុងខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយឈ្មោះនុប សុវណ្ណា បានជួល រថយន្តឱ្យជនសង្ស័យអស់ចំនួន០៩ គ្រឿង ឯឈ្មោះ អឿន ឡោ បានជួលរថយន្តឱ្យជនសង្ស័យអស់ចំនួន ០៣គ្រឿង រហូតដល់ ចុងខែមករា ឆ្នាំ២០១៨ ជនសង្ស័យពុំឃើញយកប្រាក់ថ្លៃឈ្នួលមកបង់និងធ្វើកិច្ចសន្យាបន្ត ហើយរកលេសភូតកុហក់គេចវេះ ដោយសន្យាម្តងថ្ងៃនេះ ម្តងថ្ងៃនោះ ទើបពួកគាត់ដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យជួយស្រាវជ្រាវតាមច្បាប់។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឃាម រដ្ឋា ហៅយ៉ា យកមកសួរនាំ។ តាមវិធានជំនាញរបស់អាវុធហត្ថរាជធានី ភ្នំពេញ ក៏ដូចជាចំលើយសារភាពរបស់ជនរងគ្រោះបានឲ្យដឹងថា រូបនាងពិតជា បានជួលរថយន្តពីម្ចាស់ទាំង០២នាក់ ខាងលើ អស់ចំនួន១២គ្រឿងពិតប្រាកដមែន ។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធ ចំនួន០២នាក់បន្ថែមទៀតគឺឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទប្រុស និងឈ្មោះ ផេង លី ហៅ ដា ភេទស្រី។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបី សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ បានរកឃើញជនរងគ្រោះ១៤នាក់ផ្សេងទៀត ដែលចាញ់កលល្បិច ក្រុមឆើតទាំង០៣នាក់នេះដូចគ្នា ហើយសមត្ថកិច្ចបាន ទំនាក់ទំនងជនរងគ្រោះ ទាំង១៤នាក់មកដាក់ពាក្យបណ្តឹង។ សរុបជនរងគ្រោះ ដែលសមត្ថកិច្ចបានរកឃើញ ចំនួន១៦នាក់ ត្រូវបានក្រុមឆើតទាំង០៣នាក់ ឈួលរថយន្តមកបញ្ចាំ អស់ចំនួន៣៤គ្រឿង។

ដោយយោងលើភស្តុតាងស៊ីសង្វាក់មិនអាចប្រកែកបាន ជនសង្ស័យទាំងបីនាក់ ព្រមសារភាពជាលើកទី២ថា ក្រុម ខ្លួនពិតជាបានជួលរថយន្តពីជនរងគ្រោះយកមកបញ្ចាំនិងដាក់ជួលបន្តពិតប្រាកដមែន តែមិនមែនជួល៣៤គ្រឿងនោះទេ គឺពួកនាងបានជួលរហូតដល់ទៅ៤២គ្រឿង ពីជនរងគ្រោះទាំង១៦ និងជនរងគ្រោះផ្សេងទៀត ដែលសមត្ថកិច្ចមិនទាន់អាច ទាក់ទងមកដាក់ពាក្យបណ្តឹងបាន។ សរុបរថយន្តទាំង៤២គ្រឿងដែលជនសង្ស័យបានជួលពីជនរងគ្រោះមក គឺជនសង្ស័យយកទៅបញ្ចាំអស់ ចំនួន ៣៤គ្រឿង និងយកទៅជួលបន្តចំនួន០៨គ្រឿង។

រថយន្ត៣៤គ្រឿងដែលដាក់បញ្ចាំ គឺនៅលើ ឈ្មោះ វុធ ហៅ រិន ចំនួន១៤គ្រឿង, ឈ្មោះ រិទ្ធ ចំនួន០៤គ្រឿង, ឈ្មោះ ចំរើន ចំនួន០២គ្រឿង, ឈ្មោះ អឿន ហៅស៊ិច ចំនួន០៤គ្រឿង, ឈ្មោះ ជា ដាវិន ចំនួន០៤គ្រឿង, ឈ្មោះ ពេជ្រ ចំនួន០៤គ្រឿង និងឲ្យទៅជន មិនស្គាល់ឈ្មោះ ០៣នាក់ផ្សេងទៀត ចំនួន០៣គ្រឿង។ ដោយរាល់ពេលដាក់បញ្ចាំ គឺធ្វើឡើងនៅតាមផ្លូវម្តុំវិមាន ឯករាជ្យ,ម្តុំផ្សារកណ្តាល, ម្តុំសំណង់១២, នៅផាកវេ, នៅហាងកាហ្វេប្រោន, នៅហាងកាហ្វេម៉ានីកា និងនៅម្តុំវិទ្យាល័យតាខ្មៅ។

រថយន្ត០៨គ្រឿងដែលជួលបន្ត គឺនៅលើឈ្មោះ លី ចំនួន០២គ្រឿង(ត្រូវអាវុធហត្ថឃាត់ខ្លួន), ឈ្មោះ ស៊ិន បុប្ផា ចំនួន០២គ្រឿង, ឈ្មោះ ជា ផាន់ណា ហៅ ហ៊ុយ ចំនួន០២គ្រឿង និង ឈ្មោះ ឡាយ ធារី ចំនួន០២គ្រឿង។

បច្ចុប្បន្នជនជាប់ពាក់ព័ន្ធចំនួន០៩នាក់ ដែលទទួលបញ្ចាំរថយន្តខុសច្បាប់និងជួលបន្តពីជនសង្ស័យ ហើយគេចខ្លួន កំពុងត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវតាមចាប់ខ្លួនបន្ត។ អ្នកទាំង០៩នាក់នោះរួមមាន៖
១៖ ឈ្មោះ ទឹក រដ្ឋា ហៅវុធ ហៅ នី ណារិន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ ស្រុកកំណើត ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ទីលំនៅបច្ចុប្បន្ន ភូមិធ្នង់រលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

២៖ ឈ្មោះ អ៊ីង ចាន់ដារិទ្ធ ហៅ ជា ផាន់ណា ហៅ ហ៊ុយ ភេទប្រុស ឆ្នាំកំណើត ១៩៧៩ ជនជាតិខ្មែរ ស្រុកកំណើត ភូមិបត់រការ ឃុំបត់រការ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទីលំនៅបច្ចុប្បន្នផ្ទះលេខ391Eo ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

៣៖ ឈ្មោះ ហែម ដារិទ្ធិ ហៅ រិន ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ44 ZA ផ្លូវ៣៣០ ភូមិ០៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៤៖ ឈ្មោះ យ័ន ណាវីន ភេទស្រី ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន កំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

៥៖ ឈ្មោះ ឈិន ថុល ភេទប្រុស ឆ្នាំកំណើត ១៩៧៨ ជនជាតិខ្មែរ ស្រុកកំណើត ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ

៦៖ ឈ្មោះ តី ភេទស្រី អាយុប្រហែល២៨ឆ្នាំ

៧៖ ឈ្មោះ ស៊ិន បុប្ផា ហៅ ដា ភេទស្រី អាយុប្រហែល៣៤ឆ្នាំ

៨- ឈ្មោះ ស៊ិន ឈឿនវិជ្ជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ

៩- ឈ្មោះ សេរី ហៅ ពេជ្រ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ កាន់ទូរស័ព្ទលេខ ០១២ ៨៦៦ ៩៨០ និង លេខ ០១៥ ៦៩៤ ៤១១

ដូច្នេះបើបងប្អូនបានស្គាល់និងមានដំណឹងពីជនសង្ស័យដែលគេចខ្លួនទាំង០៩ នាក់ខាងលើ សូមរាយការណ៍មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ នោះម្ចាស់ករណីនឹងមានសាគុណជូន។

រថយន្តដែលក្រុមជនសង្ស័យបានជួលពីម្ចាស់ផ្សេងៗគ្នាយកទៅបញ្ចាំនិងដាក់ជួលបន្ត មិនសងម្ចាស់ដើមវិញ រួមមាន៖
១៖ ម៉ាក Lexus Rx300 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2O-8984 (ជួលពីឈ្មោះ នុប សុវណ្ណា)
២៖ ម៉ាក Lexus Rx300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2N-9135 (ជួលពីឈ្មោះ នុប សុវណ្ណា)
៣៖ ម៉ាក Lexus Rx300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AP-6971 (ជួលពីឈ្មោះ នុប សុវណ្ណា)
៤៖ ម៉ាក Rav4 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AA-1008 (ជួលពីឈ្មោះ នុប សុវណ្ណា)
៥៖ ម៉ាក កាមរីឆ្លាម ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2G-2872 (ជួលពីឈ្មោះ នុប សុវណ្ណា)
៦៖ ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2D-6012 (ជួលពីឈ្មោះ នុប សុវណ្ណា)
៧៖ ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2G-3519 (ជួលពីឈ្មោះ នុប សុវណ្ណា)
៨៖ ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2M-4576 (ជួលពីឈ្មោះ នុប សុវណ្ណា)
៩៖ ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2H-4067 (ជួលពីឈ្មោះ នុប សុវណ្ណា)
១០៖ ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2I-4644 (ជួលពីឈ្មោះ អឿន ឡោ)
១១៖ ម៉ាក កាមរីបាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2R-8669 (ជួលពីឈ្មោះ អឿន ឡោ)
១២៖ ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០០ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AM-7528 (ជួលពីឈ្មោះ អឿន ឡោ)
១៣៖ ម៉ាក កាមរី ស៊េរីឆ្នាំ១៩៩៩ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2J-3651 (ជួលពីឈ្មោះ ឃុន វណ្ណធឿន)
១៤៖ ម៉ាក កាមរី ស៊េរីឆ្នាំ២០០២ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2W-7236 (ជួលពីឈ្មោះ អ៊ិត បូរី)
១៥៖ ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០៣ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2U-3814 (ជួលពីឈ្មោះ អ៊ិច ប្រុស)
១៦៖ ម៉ាក ព្រូស ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ (ជួលពីឈ្មោះ អ៊ិច ប្រុស)
១៧៖ ម៉ាក Lexus RX300 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AS-1806 (ជួលពីឈ្មោះ ជុំ ពិសី)
១៨៖ ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AC-0549 (ជួលពីឈ្មោះ ឈួន បុលវិនិច្ឆ័យ)
១៩៖ ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2J-1604 (ជួលពីឈ្មោះ ថុង វ៉ាន់ឌី)
២០៖ ម៉ាក កាមរីបាឡែន ស៊េរីឆ្នាំ២០០៣ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2A-2410 (ជួលពីឈ្មោះ ឡុង ពុទ្ធិ)
២១៖ ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 2AA-9825 (ជួលពីឈ្មោះ ឌិត វ៉ាន់ថា)
២២៖ ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ត្រីឆ្លូញ ស្លាកលេខ ភ្នំពេញ 2L-6378 (ជួលពីឈ្មោះ លឹម សារូ)
២៣៖ ម៉ាក Lexus RX300 ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 2A-3527 (ជួលពីឈ្មោះ ស្រ៊ន់ ខេន)
២៤៖ ម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AF-4930 (ជួលពីឈ្មោះ ពុធ សាមាន)
២៥៖ ម៉ាក Lexus RX300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2T-4164 (ជួលពីឈ្មោះ សៀង ឡី)
២៦៖ ម៉ាក Lexus LX470 ស៊េរីឆ្នាំ១៩៩៨ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2M-7998 (ជួលពីឈ្មោះ យឹម ឌី)
២៧៖ ម៉ាក Lexus LX470 ស៊េរីឆ្នាំ២០០០ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2O-0430 (ជួលពីឈ្មោះ យឹម ឌី)
២៨៖ ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០១ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2O-2303 (ជួលពីឈ្មោះ យឹម ឌី)
២៩៖ ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០២ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-1707 (ជួលពីឈ្មោះ យឹម ឌី)
៣០៖ ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០៣ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AS-9060 (ជួលពីឈ្មោះ យឹម ឌី)
៣១៖ ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០១ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AS-9050 (ជួលពីឈ្មោះ យឹម ឌី)
៣២៖ ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០២ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2AO-8205 (ជួលពីឈ្មោះ យឹម ឌី)
៣៣៖ ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AH-4531 (ជួលពីឈ្មោះ យឹម ឌី)
៣៤៖ ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០១ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AE-1157 (ជួលពីឈ្មោះ លាស់ ប៊ីហ្សីយ៉ា)
៣៥៖ ម៉ាក Lexus RX300 មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)
៣៦៖ ម៉ាក Lexus RX300 មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)
៣៧៖ ម៉ាក កាមរីឆ្លាម មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)
៣៨៖ ម៉ាក កាមរីបាឡែន មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)
៣៩៖ ម៉ាក ហាយឡែនឌ័រ មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)
៤០៖ ម៉ាក ឡង់គ្រីស័រ មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)
៤១៖ ម៉ាក Lexus LX470 មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន) និង
៤២៖ ម៉ាក ស្តារិច មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)៕