(បាត់ដំបង)៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបើកពិធីព្រឹត្តិការណ៍សង្រ្កាន្ត រយៈពេល៣ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅចំណុចមុខវិទ្យាល័យនេត យ៉ង់ ក្រុងបាត់ដំបង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ សមាជិកព្រឹទ្ធសភា សមាជិកសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ យុវជន ស.ស.យ.ក គ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស ប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការធ្វើពិធីសង្រ្កាន្តនេះ បានន័យថា គឺជាពិធីផ្លាស់ប្តូរឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ឬបុណ្យចូលឆ្មាំថ្មីប្រពៃណីជាតិខ្មែរ តាំងពីបុរាណមក។

សម្តេចបានបន្តថា ឆ្នាំនេះ គឺជាប្រវត្តិសាស្រ្ត និងជាលើកទី១ហើយ ដែលបានធ្វើឡើងនៅខេត្តបាត់ដំបង ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ បានសប្បាយរីករាយ ដោយមានការតាំងពិព័រណ៌ និងកម្មវិធីជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋ បានកម្សាន្តរីករាយទាំអស់គ្នាផងដែរ៕