(ភ្នំពេញ)៖ Facebook ផ្ទាល់ខ្លួនរបស់អ្នកស្រី ជីវ ឆេងឡាយ អាជីវករលក់ដូរម៉ូតូ (ដាន ចំណាប់) នៅផ្ទះលេខ២៨៤-២៨៦ ផ្លូវព្រះសីហនុ សង្កាត់អូឡាំពិក ខណ្ឌចំការមន នៅម្តុំគីរីរម្យ រាជធានីភ្នំពេញ ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ហើយយកទៅខ្ចីលុយពីអ្នកដ៏ទៃ។

អ្នកស្រី ជីវ ឆេងឡាង តាមរយៈអង្គភាព Fresh News សូមប្រកាសជាសាធារណៈថា ពេលនេះ Facebook ដែលមានឈ្មោះថា «Lay Chheng» មិនស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ទៀតនោះទេ ហើយអ្នកស្រីក៏ប្រកាស មិនទទួលខុសត្រូវចំពោះការយកគណនីនេះ ទៅប្រើប្រាស់ក្នុងន័យទុច្ចរិតនោះដែរ។

យ៉ាងណាក៏ដោយ ពេលនេះអ្នកស្រី បានកំពុងដាក់ពាក្យបណ្ដឹងទៅស្ថាប័នជំនាញ ដើម្បីមានវិធានការតាមផ្លូវច្បាប់ផងដែរ ៕