(ភ្នំពេញ)៖ នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច ព.ស. ២៥៦២ ប្រាសាក់ផ្តល់ជម្រើសកាន់តែច្រើន លើសេវាប្រាក់បញ្ញើមានកាលកំណត់ ដោយបន្ថែមឲ្យមានរយៈពេលដាក់ប្រាក់បញ្ញើសន្សំរួមមាន រយៈពេល៧ខែ, ៨ខែ, ១០ខែ និង១១ខែ ព្រមជាមួយនឹងអត្រាការប្រាក់ខ្ពស់ និងឆ្លើយតបតាមលំហូរទឹកប្រាក់នៃអាជីកម្មរបស់អតិថិជនផងដែរ។

ការផ្តល់ជូនដ៏សម្បូរបែបនេះមានសុពលភាពចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះតទៅ ។ លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ បានថ្លែងថា «ការផ្តល់ជម្រើសនៃគណនីប្រាក់បញ្ញើមានកាលកំណត់ លើ រយៈពេល និងអត្រាការប្រាក់ ជូនបន្ថែមនេះ គឺជាបំពេញតាមសំណូមពរអតិថិជន និងធ្វើយ៉ាងណាឲ្យកាន់តែស្របតាមផែនការអាជីវកម្មរបស់អតិថិជនផងដែរ»

លោកបន្ថែមថា «ការប្រើប្រាស់សេវាប្រាក់បញ្ញើសន្សំនៅប្រាសាក់ មិនតែទទួលបាននូវអត្រាការប្រាក់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវសុវត្ថិភាព ព្រមទាំងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ជាប្រភពទុនដល់ប្រជាជន ឬ អាជីវកម្មដែលជួបនឹងការកង្វះទុនបង្វិល»

នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ជំនួសមុខឲ្យគណៈគ្រប់គ្រង និងបុគ្គលិកប្រាសាក់ លោក សាយ សូនី សូមបួងសួង និងប្រសិទ្ធពរជ័យជូនចំពោះអតិថិជន សាធារណជន និងអាជ្ញាគ្រប់លំដាប់ថ្នាក់ទាំងអស់ ទទួលបានសុខកាយ សប្បាយចិត្ត ចម្រើនរុងរឿង ជោគជ័យ សិរីមង្គល រីកចម្រើនជាមួយគ្នាជានិច្ចនិរន្តរ៍។
តារាងអត្រាការប្រាក់នៃគណនីបញ្ញើមានកាលកំណត់៖

 ប្រាសាក់ ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា និងមានបទពិសោធន៍ដ៏ប៉ិនប្រសប់ក្នុងរយៈពេល២៣ឆ្នាំ ហើយមានភាពរឹងមាំដោយឈរលើមូលដ្ឋានសំខាន់ៗដូចជា ភាពល្អប្រសើរផ្នែកអាជីវកម្ម ការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដែលមានភាពបត់បែននិងសម្បូរបែប វិសាលភាពនៃបណ្តាញការិយាល័យគ្របដណ្ដប់ទូទាំងប្រទេស ការបំពាក់ម៉ាស៊ីនអេធីអឹម (ATM) និងប្រព័ន្ធធនាគារស្នូល ប្រកបដោយភាពទំនើប តម្លាភាព និងសុក្រឹតភាព។

គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០១៨ ប្រាសាក់មានទ្រព្យសកម្មជិត ២,០០០លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំមានចំនួនច្រើនជាង ៩៨០លានដុល្លារអាមេរិក សម្ពៀតឥណទានមានចំនួនច្រើនជាង១,៦៤៩លានដុល្លារអាមេរិក និងបុគ្គលិកសរុបជាង ៧,០០០នាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ៖023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់គេហទំព័រ www.prasac.com.kh ឬ https://goo.gl/wHxySn ឬ ទៅកាន់សាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នកបំផុត ៕