(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ «កម្មវិធី GANZBERG UBER BUS ជូនអ្នកទៅជួបជុំ» របស់ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ GANZBERG បានចាប់ផ្តើម ចេញដំណើររថយន្តក្រុង ដើម្បីជូនសិស្ស និស្សិត ប្រជាពលរដ្ឋ រួមទាំងកម្មករ កម្មការិនី ទៅកាន់ស្រុកកំណើត ជូបជុំក្រុមគ្រូសារក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។

រថយន្តក្រុង ដែលបានចេញដំណើរឆ្លងកាត់៨ផ្លូវជាតិធំៗ ឆ្ពោះទៅ ២០ខេត្ត-ក្រុងរួមមាន៖ ខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ធំ, សៀមរាប, ប៉ោយប៉ែត, ព្រះវិហារ, ស្រុកស្រអែម, ស្រុកអន្លង់វែង, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ស្រុកឆ្លូង, ខេត្តក្រចេះ, និងខេត្តស្ទឹងត្រែង។

បើតាមលោក ជី ផល្លា ប្រធានគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល នៃក្រុមហ៊ុន GANZBERG បានឲ្យដឹងថា ការបង្ដើតកម្មវិធីនេះឡើង ដើម្បីជួយជាមធ្យោបាយ ក៏ដូចជាចូលរួម ចំណែកជាមួយ ប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ និងសម្រួលដល់ បងប្អូនប្រជាពលរដ្ឋ រួមទាំងកម្មករ កម្មការិនី គាត់អាចមានឱកាស អញ្ជើញទៅគ្រប់​ ខេត្ត-ក្រុង ដែលនេះ គឺជាផ្នែកមួយ នៃកម្មវិធីសង្គម ដែលក្រុមហ៊ុន GANZBERG ជួយចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអថិជន ដែលតែងតែគាំទ្រស្រាប្រៀរ GANZBERG។

ក្នុងឱកាសនោះ សិស្ស និស្សិត បងប្អូនប្រជាពលរដ្ឋ រួមទាំងកម្មករ កម្មការិនី បានបង្ហាញនូវក្ដីរីករាយសប្បាយ ចំពោះក្រុមហ៊ុនស្រាបៀរ GANZBERG ដែលបានបើកយុទ្ធនាការ ចែកសំបុត្រឡានក្រុង​​​ ដោយឥតគិតថ្លៃនេះឡើង និងអះអាងថា អាចសម្រួលក្នុងការចំណាយរបស់ពួកគាត់មួយកម្រិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ ក៏បានសំណូម ទៅដល់ក្រុមហ៊ុនឡានក្រុង និងឡានតាក់ស៊ីនានា សូមមេត្ដាកុំដំឡើងថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ខណៈដែលប្រជាពលរដ្ឋ សម្រុកនាំគ្នាទៅលេងស្រុកកំណើត។

សូមបញ្ជាក់ផងដែរ នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្ដិការណ៍ ចែកសំបុត្ររថយន្តក្រុង ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ទៅជួបជុំនាឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ដោយកាលពីលើកទី១ បានរៀបចំនៅឆ្នាំ ២០១៧។

ក្នុងនោះមានរថយន្តក្រុងចំនួន១០០គ្រឿង ឆ្លងកាត់៨ ផ្លូវជាតិធំៗ ឆ្ពោះទៅកាន់១៥ ខេត្ដក្រុងធំៗ ហើយនេះ គឺជាសកម្មភាពសម្បរសធម៌ថ្មីមួយទៀត បន្ថែមលើសកម្មភាពសម្បរសធម៌ ផ្សេងៗ ជាច្រើនទៀត ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើ៕