(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសសម្រាប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៣៥៧គ្រឿង រកឃើញល្មើសច្បាប់ ៦៤៥គ្រឿង (ម៉ូតូ ៦៦ភាគរយ) អប់រំ ២៤៥គ្រឿង និងផាកពិន័យ ៤០០គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ១,៦៥៦គ្រឿង អប់រំ ៧៦គ្រឿង និងផាកពិន័យចំនួន ២៩១គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានយានយន្ត ៧០៤គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៥,៦៥២គ្រឿង រកឃើញយានយន្តល្មើស ៥,៣៥៧(ម៉ូតូ៦១ភាគរយ) ក្នុងនោះអប់រំ ២,៥០០គ្រឿង និងផាកពិន័យ ២,៨៥៧គ្រឿង៕