(តាកែវ)៖ សូមអបអរសាទរអតិថិជនឈ្មោះ ជូរ ចិន្តា ដែលបានឈ្នះរង្វាន់ធំពីឆ្នោតកោស សរុបជាទឹកប្រាក់ចំនួន៨០,០០០,០០០រៀល ពីក្រុមហ៊ុនឆ្នោតកីឡាជាតិ ដែលឈ្នះរង្វាន់ធំពីប្រភេទឆ្នោតកោសកួរស្រូវ ពិតជាអស្ចារ្យមែន។

អតិថិជនដែលមានសំណាងឈ្នះនេះ អ្នកស្រី ជូ ចិន្តា បានទិញឆោ្នតកោសរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិចំនួន១សន្លឹក (ប៉ុន្តែពុំមានឱកាសឈ្នះ តែទទួលបានការកោសចំនួន១ស្លឹកទៀតដោយឥតគិតថ្លៃ) ហើយក៏ឈ្នះរង្វាន់ធំតែម្តង អតិថិជនដែលមានសំណាង ឈ្នះរង្វាន់ធំនេះ មានអាស័យដ្ឋាននៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

អ្នកស្រី ជូ ចិន្តា បានបញ្ជាក់ថា គាត់មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីមានឱកាសឈ្នះមហារង្វាន់នេះ ហើយគាត់សូមអំពាវនាវ ដល់អតិថិជនផ្សេងទៀត មិនទាន់មានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុនឆ្នោតកីឡាជាតិ កុំទាន់អស់សង្ឃឹមព្រោះឱកាសឈ្នះរង្វាន់ធំផ្សេងៗទៀត នឹងធ្លាក់មកលើអតិថិជនទាំងអស់គ្នា ដែលបន្តគាំទ្រឆ្នោតកីឡាជាតិ។

សូមជម្រាបជូនថា សព្វថ្ងៃនេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺជាក្រុមហ៊ុនតែមួយគត់ ដែលបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏បានចូលរួមលើកស្ទួយកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះការជាវឆ្នោតកីឡាជាតិ ក៏ដូចជាទ្រទ្រង់វិស័យកីឡាជាតិ ជាពិសេសដើម្បីបង្កើតកំណត់ត្រាថ្មីដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ៕