(ភ្នំពេញ)៖ លោក វ៉ែន រតនៈ អតីតជាប្រធានចលនាយុវជន អតីតគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តកំពង់ចាម ពេលនេះ បានចុះចូលជាមួយគណបក្សយុវជនកម្ពុជាហើយ។​ នេះបើតាមការប្រកាសរបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃនេះ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោក វ៉ែន រតនៈ អតីតជាប្រធានចលនាយុវជន អតីតគណបក្ស សង្រ្គោះជាតិប្រចាំខេត្តកំពង់ចាមខណៈនេះ លោកបានសម្រេចចិត្តចូលរួមជាមួយនឹងគណបក្សយុវជនកម្ពុជាដើម្បីសង្រ្គោះជីវភាពរបស់ម្ចាស់ឆ្នោត»

បន្ទាប់ពីចូលរួមជីវភាពនយោបាយជាមួយគណបក្សយុវជនកម្ពុជា លោក វ៉ែន រតនៈ ត្រូវបានគណបក្សយុវជនកម្ពុជា តែងតាំងជាប្រធានគណៈពង្រឹងខេត្តកំពង់ចាម នៃគណបក្សយុវជនកម្ពុជា៕